អត្ថបទពាណិជ្ជកម្ម
ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ CIMB ចុះ​បម្រើសេវា​កម្ម​ដល់​អតិថិ​ជន​ដោយផ្ទាល់​ក្នុង​ទិវា​ថ្លែងអំណរគុណ​អតិថិជន​
23, Sep 2019 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បានរៀបចំ​ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​គ្រប់​សាខា​ទាំង​១៤ ទូទាំងប្រទេស​កម្ពុជា​។ ឆ្លើយតប​នឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន ដែល​ជំរុញ​ឲ្យ​ធនាគារ មាន​ភាព​រីក​ច្រើន​ជា​លំដាប់ ធនាគារ CIMB បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​បង្កើត​នូវ​បរិយាកាស​រីករាយ ប្លែក​ខុសពី​ពេលមុនៗ ដោយមាន​ការតុបតែង​ក្នុង​សាខា និង​សម្លៀកបំពាក់​របស់​បុគ្គ​លិ​ក បែប​ប្រពៃណី​ខ្មែរ ព្រមទាំង​ការផ្តល់​ជំនូន​អនុស្សាវរីយ៍ ដល់​គ្រប់​អតិថិជន ដែល​បាន​អញ្ជើញ​មកកាន់​សាខា​ណាមួយ​របស់​ធនាគារ​ផងដែរ​។​



​ក្នុងឱកាស​នេះដែរ ធនាគារ CIMB បាន​ផ្តល់នូវ​បទពិសោធន៍​សេវាកម្ម​បម្រើ​អតិថិជន​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយមាន​ការបម្រើ​សេវា​កម្ម​ធនាគារ នៅ​បញ្ជរ​សាខា​ដោយផ្ទាល់ ពី​សំណាក់​គណៈ​គ្រប់គ្រង​របស់​ធនាគារ រួមមាន​ប្រធាន​នាយក​ប្រតិបត្តិ (CEO) ទៀតផង​។ កម្មវិធី​នេះ មិន​ត្រឹមតែ​បង្កើត​នូវ​ឱកាស សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​គ​ណៈ​គ្រប់គ្រង និង​បុគ្គលិក​ជួរមុខ​របស់​ធនាគារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្កើត នូវ​ដំណើរការ​ទទួលយក​ម​តិ​យោបល់​អតិថិជន​ដោយផ្ទាល់​ផងដែរ​។ តាមរយៈ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយនឹង​អតិថិជន គណៈ​គ្រប់គ្រង​របស់​ធនាគារ អាច​យល់ដឹង​កាន់តែច្បាស់ ពី​ចំណុច​ខ្វះខាត​នានា ដែល​អតិថិជន​ចង់​ឲ្យ​កែតម្រូវ​។ ដូច្នេះ​ធនាគារ​អាច​កែលម្អ និង​នាំយក​សេវាកម្ម​បម្រើ​អតិថិជន​ដ៏​ល្អប្រសើរ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។



​លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ CIMB បាន​មានប្រសាសន៍ថា​៖ «​នៅ​ធនាគារ CIMB អតិថិជន​គឺជា​អ្វី ដែល​យើង​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​បំផុត​។ ការបន្ត​គាំទ្រ​របស់​អតិថិជន បានរួម​ចំណែក​ដល់​ភាព​រីកចម្រើន ដោយ​ឥតឈប់ឈរ​របស់​ធនា​គារ តាំងពី​បើក​ដំណើរការ​ដំបូង​។ ហើយ​កម្មវិធី​ថ្ងៃនេះ គឺជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង រវាង​ថ្នាក់ដឹកនាំ​ធនាគារ និង​អតិថិជន​ដោយផ្ទាល់ ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​យល់ដឹង អំពី​តម្រូវការ​របស់​អតិថិជន​។ ហើយ​គោលដៅ​របស់​ធនាគារ គឺ​ចង់​ផ្តល់​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ ដល់​អតិថិជន ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ថ្ងៃ​ណា​ក៏​ជា​ទិវា​ថ្លែងអំណរគុណ​អតិថិជន​ដែរ​។ នេះ​គឺជា​អ្វីដែល​យើង​យកចិត្តទុកដាក់ និង​សម្តែង​ការថ្លែងអំណរគុណ ចំពោះ​ការគាំទ្រ​របស់​អតិថិជន​យើង ក៏ដូចជា​ការចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ជាមួយគ្នា ដើម្បី​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ភាព​ជួបជុំ​រីករាយ ទាំងអស់គ្នា​»​។​



​លោក​វិសាល ដែលជា​អតិថិជន​មួយរូប របស់​ធនាគារ CIMB បានបង្ហាញ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា​៖«​ថ្ងៃនេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ហើយ​ខ្ញុំ​មិនបាន​រំពឹងថា​មានកម្ម​វិធី​ធនាគារ​ពិសេស​ដូច្នេះ​ឡើយ​។ ខ្ញុំ​បាន​ប្រើប្រាស់​សេវាកម្ម​ធនាគារ CIMB តាំងពី​ឆ្នាំ​២០១៦ មកម្ល៉េះ​។ សេវាកម្ម ដែល​ខ្ញុំ​តែងតែ​ប្រើប្រាស់ និង​ពេញចិត្ត​បំផុត​នោះ គឺ​សេវាកម្ម​ផ្ទេរប្រាក់ ទៅ​ក្រៅប្រទេស​។ ដោយសារ​ធនាគារ CIMB មាន​បណ្តាញ​សាខា​ក្នុង​តំបន់​អាស៊ាន ការផ្ទេរ​ប្រាក់​របស់ខ្ញុំ គឺ​ពិតជា​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​មែនទែន ហើយ​បុគ្គលិក​ខាង​ធនាគារ​ក៏​ផ្តល់​សេវាកម្ម និង​ជួយ​សម្រួល​ដល់​ខ្ញុំ​ផងដែរ​។ ខ្ញុំ​សូម​សរសើរ ដែល​ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់ ដល់​អតិថិជន​ដូច្នេះ ហើយ​ព្រមទាំង​មានការ​ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​អតិថិ​ជននេះ​ទៀតផង​»​។​



​គួរបញ្ជាក់​ផងដែរ​ថា មាន​អតិថិជន​រាប់រយ​នាក់ ដែល​បាន​ចូលរួម​ប្រារព្ធ​ទិវា​ថ្លែងអំណរគុណ​អតិថិជន ក្នុងឱកាស​អបអរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​គ្រប់​សាខា របស់​ធនាគារ CIMB ទូទាំងប្រទេស អំឡុងពេល​មួយថ្ងៃ​នេះ​។ នេះ​គឺជា​លើក​ទី​៣​ហើយ ដែល​ធនាគារ CIMB បានរៀបចំ​ព្រឹត្តិការណ៍​រំភើប​រីករាយ​បែបនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដែល​ជួយ​ជំរុញ​ឲ្យ​ធនាគារ CIMB មានការ​រីកចម្រើន​ឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១០​។ ក្នុងនាម​ជា​ធនាគារ ដែល​យកចិត្តទុកដាក់​ខ្ពស់ លើ​អតិថិជន ធនាគារ CIMB នឹង​ផ្តល់ជូន​កម្មវិធី​ថែរក្សា​ទំនាក់​ទ​នង ជាមួយនឹង​អតិថិជន​ជាច្រើន​ទៀត នាពេលខាងមុខ​ផងដែរ​៕













(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com