រតនគិរី​- បណ្តុំ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​!
កំណាព្យ
ជាតិ
២៥ខេត្ត/រាជធានី
រតនគិរី​- បណ្តុំ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​!
28, Sep 2019 , 10:29 pm        
រូបភាព
​បទ​ពាក្យ ៧


 
-​កាចា​ញ​ចា​អ៊ុង​បឹង​យក្ស​ឡោម​ ​កា​ទៀង​យក្ស​ឱម​ថ្ម​រំ​ប្លង់​
​ទឹក​ជួរ​តាត​តៃ​ក្រៃ​ថ្លា​ឆ្វង់​ ​បាន​លុង​ក្រុង​ខ្ញង់​គន់​មិន​ណាយ​។​
 
-​បរ​កែវ វើ​ន​សៃ​ទាំង​កូន​មុំ​ ​លំផាត់​អូរ​ជុំជិត​លែង​ឆ្ងាយ​
​ទាំង​អូរ​យ៉ា​ដាវ​សុខ​សប្បាយ​ ​អ្នកស្រុក​ស្រស់ស្រាយ​គ្រប់​ជនជាតិ​។​

-​ចា​រាយ ទំពួន លន់ គ្រឹ​ង ព្រៅ​ ​កាចក់ ព្នង​នៅ​ខ្មែរ​មូល​ញាតិ​
​រកស៊ី​មានបាន​លែង​ក្រ​ទៀត​ ផ្ទះ​ធំ​ព្រោងព្រាត​ទាន់សម័យ​។​

-​រតនគិរី​ទី​ថ្កើងថ្កាន​ ​ដែនដី​ឦសាន​រ៉ែ​ច្រើន​ក្រៃ​
​ដំឡូង​កៅស៊ូ​ចន្ទី​ថ្លៃ​ ​ម្រេច​ផ្តល់​កម្រៃ​ក្រៃ​ក្រែល​ក្រាស់​។​

-​រី​ឧទ្យាន​ជាតិ​វីរ​ជ័យ​ ​ជម្រក​សត្វព្រៃ​គេ​ដឹង​ច្បាស់​
​ម្រឹគីម្រឹគា​ច្រើន​ខ្លាំងណាស់​ ​ក្នុងព្រៃ​មិន​ខ្វះ​រុក្ខផល​។​

-​មុន​ឮឈ្មោះ​ខេត្ត​ឆ្អែត​រឿង​ផ្លូវ​ ទេសចរ​មិនសូវ​នឹកនា​ដល់​
​ពេលនេះ​ភូមិ​ឆ្ងាយ​ក៏មាន​ថ្នល់​ ​ថែមទាំង​មិន​ខ្វល់​ទី​អាស្រ័យ​។​

-​បាន​លុង​ក្រុង​ថ្មី​ដី​ចម្រើន​ ​ចំណូល​រាស្ត្រ​កើន​ស៊ីវីល័យ​
​ខ្លះ​មាន​លុយ​ឡាន​មាស​ជ្រែ​កដៃ​ ​លា​ហើយ​និស្ស័យ​ក្រ​តោកយ៉ាក​។​

-​ទី​ទាក់​ម្ចាស់ទុន​ទាំង​ក្រៅ​ក្នុង​ មិន​ខ្លាច​ឡុងចុង​បោះទុន​សាក​
​បង្កើត​ការងារ​អ្នកស្រុក​ចាក​ ​ផុតពី​លំបាក​សុខ​គ្រប់​គ្រួ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com