កីឡាជាតិ
ជាតិ
កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​១០​ក្នុង​តំបន់​អាស៊ាន ដែល​ហាលអាវ​ក្នុង​ពាន AFC U16
23, Sep 2019 , 3:17 pm        
រូបភាព
សកម្មភាពប្រកួតរវាង U16 កម្ពុជា (អាវខៀវ)ជាមួយឡាវក្នុងជំនួបចុងក្រោយពូល J, រូបភាពទាំងអស់ពី FFC
សកម្មភាពប្រកួតរវាង U16 កម្ពុជា (អាវខៀវ)ជាមួយឡាវក្នុងជំនួបចុងក្រោយពូល J, រូបភាពទាំងអស់ពី FFC
ដោយ:
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា និង​ក្រុម​មកពី​៩​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន បាន​ហាលអាវ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ AFC U16 Championship 2020​។ មានតែ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ ដែល​ទទួល​ល​បាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​នេះ​។



U16 កម្ពុជា និង​ក្រុម​មកពី​៩​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​រួមមាន​ថៃ វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន ព្រុយ​ណេ ឡាវ សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត សុទ្ធតែ​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ AFC U16 Championship 2020 ពោលគឺ​ពួកគេ​បាន​ហាលអាវ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​។



​កម្ពុជា​រង​បរាជ័យ​ទាំង​៣​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូ​ល J ដោយ​ចាញ់​ម៉ាឡេស៊ី ៧-០ ក្នុងជំនួប​បើកឆាក ជប៉ុន ៨-០ និង​ចាញ់​ឡាវ ១-០ ក្នុងជំនួប​ចុងក្រោយ​។ នៅក្នុង​តំបន់​អាស៊ាន​មានតែ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ ដែល​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​ក្នុងនាម​ក្រុម​លេខ​ពីរ​ល្អ​ក្នុង​ពូ​ល G បន្ទាប់ពី​ចិន​។

​នេះ​ជា​លើក​ទី​៩​ហើយ ដែល​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។ ក្រុម U16 កម្ពុជា​មកដល់​មាតុភូមិ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​៕ 



Tag:
 បាល់ទាត់​
  U16 កម្ពុជា​
  AFC U16 Championship
© រក្សាសិទ្ធិដោយ thmeythmey.com