ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យភ្ជុំបិណ្ឌ
រថយន្ត
សង្គមជាតិ
រថយន្តក្រុងឥតគិតថ្លៃ រួមចំណែកកាត់បន្ថយការចំណាយរបស់កម្មកររោងចក្រ
23, Sep 2019 ,
7:19 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ រថយន្តក្រុងចំនួន១២០គ្រឿង ត្រូវបានសាលារាជធានីភ្នំពេញត្រៀមរួចជាស្រេច ដើម្បីដឹកដំណើរពីភ្នំពេញទៅតាមបណ្តាខេត្តនានាសម្រាប់ពលរដ្ឋ នាឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា។ ពិធីបុណ្យភ្ជុំបិណ្ឌ នឹងជិតមកដល់ ធ្វើឲ្យកម្មករនៅភ្នំពេញមួយចំនួន ចង់ទៅស្រុកកំណើតឲ្យបានឆាប់ៗ ដើម្បីទៅជួបជុំក្រុមគ្រួសារនាថ្ងៃភ្ជុំបិណ្ឌ ដោយពួកគេបានប្រាប់អ្នកសារព័ត៌មានថ្មីៗថា ពួកគេនឹងជ្រើសរើសសេវារថយន្តក្រុងដោយឥតគិតថ្លៃរបស់សាលារាជធានីភ្នំពេញ។
អត្ថបទទាក់ទង
ភ្ជុំបិណ្ឌ៖សាលាក្រុងត្រៀមរថយន្ត១២០គ្រឿង សម្រាប់ដឹកអ្នកដំណើរពីភ្នំពេញ ទៅតាមខេត្ត
កម្មករ-កម្មការិនី អាចជិះរថយន្តក្រុង និងកាណូតសាធារណៈឥតបង់ប្រាក់ បាន២ឆ្នាំទៀត
អ្នកស្រី ឈួន ដាណេ ដែលធ្លាប់បានជិះរថយន្តក្រុងដោយឥតគិតថ្លៃចំនួន២ដងរួចមកហើយកាលពីថ្ងៃបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ បានបញ្ជាក់ថា អ្នកស្រី ដាណេ នឹងនៅតែរង់ចាំជិះរថយន្តក្រុងរបស់សាលាក្រុងដដែល សម្រាប់ធ្វើដំណើរទៅខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់អ្នកស្រី នាថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ អ្នកស្រីដាណេបានបញ្ជាក់ថា អ្នកស្រីពិតជាសប្បាយចិត្តត្រេកអរដែលមានសេវាកម្មជិះរថយន្តដោយឥតគិតថ្លៃសម្រាប់ជិះទៅស្រុកកំណើត ដែលអាចធ្វើឲ្យអ្នកស្រីកាត់បន្ថយការចំណាយបានមួយកម្រិតដែរ។
«ខ្ញុំធ្លាប់បានជិះឡានហ្នឹងម្តងរួចហើយ វាពិតជាទូលាយ ព្រោះវាអត់សូវចង្អៀតដូចឡានឈ្នួលប៉ុន្មានទេ ហើយវាសប្បាយទៀត។ ពេលខ្ញុំឡើងឡានទៅម្តងៗ ខ្ញុំតែងតែរួសរាន់ទៅតាំងពីព្រឹកបន្តិច ដើម្បីឲ្យទាន់ឡានគេចេញដំណើរទៅ។ បើនិយាយពីកន្លងមកខ្ញុំជិះឡានឈ្នូលត្រូវចំណាយអស់៨ម៉ឺនរៀលសម្រាប់ជិះទៅ និងមកវិញ។ អ៊ីចឹងវាជួយកាត់បន្ថយការចំណាយដែរពេលដែលខ្ញុំជិះឡានក្រុងដោយឥតគិតថ្លៃហ្នឹង។ ខ្ញុំអាចយកលុយដែលចំណាយនោះទៅទិញរបស់សម្រាប់ញុំាតាមផ្លូវ ហើយសល់ប៉ុន្មានទុកទិញអ៊ីវ៉ាន់ផ្ញើក្រុមគ្រួសារបានទៀត»។ នេះជាការរៀបរាប់របស់អ្នកស្រី ឈួន ដាណេ។
ជាកម្មការិនីរោងចក្រ អ្នកស្រី ដាណេ បន់ឲ្យតែឆាប់ដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌឆាប់ៗ ព្រោះចង់ទៅជួបជុំក្រុមគ្រួសារនៅឯស្រុកកំណើត ប៉ុន្តែមុននឹងអាចទៅស្រុកកំណើតបាន អ្នកស្រីដាណេ ត្រូវនៅធ្វើការដល់ថ្ងៃជិតភ្ជុំបិណ្ឌធំ គឺត្រូវរង់ចាំដល់ខាងក្រុមហ៊ុនរោងចក្រអនុញ្ញាតឲ្យឈប់សម្រាកសិន។
នៅពេលដែលអ្នកសារព័ត៌មានថ្មីៗបានបញ្ជាក់ពីព័ត៌មានដែលមានខ្សែចំណតរថយន្តក្រុងដែលធ្ចើដំណើរកាត់តាមខេត្តកំពង់ចាម ធ្វើឲ្យអ្នកស្រី យន់ ភារុម ដែលជាកម្មកររោងចក្រមានស្រុកកំណើតនៅខេត្តកំពងចាមដែរនោះ មានចិត្តចង់ជិះរថយន្តក្រុងដោយឥតគិតថ្លៃដែរ។ ដៃកាន់ប្រអប់បាយ បម្រុងនឹងពិសារបាយថ្ងៃត្រង់នៅម៉ោង១១កន្លះ នៅក្នុងរោងពិសារបាយជាមួយមិត្តភក្តិដទៃទៀតនោះ បន្ទាប់ពីសម្រាកពីការងារកាត់ដេរ អ្នកស្រី ភារុម បានបញ្ជាក់ថា អ្នកស្រីនឹងទៅលេងស្រុកកំណើតដោយជិះរថយន្តរបស់សាលាក្រុងរាជធានីភ្នំពេញ ជាមួយក្រុមគ្រួសារទាំងទៅ និងទាំងត្រឡប់មកវិញ។
អ្នកស្រី យន់ ភារុម បានរៀបរាប់ថា អ្នកស្រីមិនដែលធ្លាប់បានជិះរថយន្តក្រុងដោយឥតគិតថ្លៃម្តងនោះទេ ដូច្នេះនៅពេលដែលអ្នកស្រីបានឭដំណឹងពីការជិះរថយន្តដោយឥតគិតថ្លៃនេះភ្លាម ធ្វើឲ្យអ្នកស្រីកាន់តែសប្បាយចិត្តបន្ថែមទៀត។ អ្នកស្រី ភារុម បញ្ជាក់ដូច្នេះថា៖«ខ្ញុំចង់ឲ្យមានសេវាកម្មជិះរថយន្តក្រុងដោយឥតគិតថ្លៃអ៊ីចឹងរហូត សម្រាប់ពលរដ្ឋខ្មែរយើង ពីព្រោះពេលធ្វើដំណើរម្តងៗត្រូវចំណាយលុយច្រើន ដូច្នេះបើមានអ៊ីចឹងវាជួយកាត់បន្ថយថវិកាបានខ្លះដែរសម្រាប់កម្មករទូទៅ»។
កម្មករ និងកម្មការិនី ចេញពីរោងចក្រ ទៅពិសាអាហារពេលថ្ងៃត្រង់
មិនដែលធ្លាប់បានជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅស្រុកកំណើតរាល់ពេលបុណ្យទានម្តងៗ កញ្ញា អ៊ុល ស្រីពេជ្រ ដែលអង្គុយនៅក្បែរអ្នកស្រី យន់ ភារុម ដែរនោះបាននិយាយប្រាប់ថា កញ្ញាក៏ចង់សាកធ្វើដំណើរដោយរថយន្តក្រុងរបស់សាលារាជធានីក្រុងដែរ។ កញ្ញា អ៊ុល ស្រីពេជ្រ ដែលជាកម្មកររោងចក្រដែរនោះ បានបញ្ជាក់ថា ខ្លួននឹងប្រញាប់ប្រញាល់រួសរានទៅចំណតរថយន្តក្រុងដែលនៅផ្លូវ៦០ម៉ែត្រឲ្យបានឆាប់ ដើម្បីឲ្យទាន់ពេលដែលគេចេញដំណើរទៅខេត្តកំពង់ចាមដែលជាស្រុកកំណើតខ្លួន។
ព្រោះតែនឹកនាដល់អ្នកផ្ទះពន់ពេក កញ្ញា អ៊ុល ស្រីពេជ្រ ក៏ទន្ទឹងរង់ចាំឲ្យតែជិតដល់ថ្ងៃភ្ជុំធំ នឹងន្អាលបានជួបជុំក្រុមគ្រួសារ ដើម្បីបានទៅវត្តជុំគ្នាជាមួយបងប្អូនសាច់ញាតិ។ នេះបើតាមការរៀបរាប់ពីកញ្ញា ស្រីពេជ្រ។
តាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ កម្មករ កម្មការិនី អាចជិះរថយន្តក្រុង និងកាណូត ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ទី១ ខែកញ្ញា ឆ្នាំ២០២១៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម