ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
រថយន្ត FIAT 124s ផលិត​ឆ្នាំ​១៩៧០ ត្រូវ​ប្រើ​សាំង​លាយ​ប្រេង ទើប​ដំណើរការបាន​ស្រួល
23, Sep 2019 , 8:19 pm        
រូបភាព
​លោក Alexi de SUREMAIN (​សឿ​រ៊ឺ​ម៊ាំ​ង អា​លែ​ក្ស៊ី​) គឺជា​ម្ចាស់​ក្រុមហ៊ុន Maads ហើយក៏​ជា​ម្ចាស់​រថយន្ដ​បុរាណ ប្រភេទ​កីឡា​ទ្វារ​២ ម៉ាក FIAT 124s ផលិត​ឆ្នាំ​១៩៧០ ផងដែរ​។ រថយន្ត​មួយគ្រឿង ទំនង​មិនមាន​ច្រើន​នោះទេ នៅក្នុង​ប្រទេស​កម្ពុជា​។ លោក Alexi បាន​ទិញ​រថយន្ត​ចំណាស់​នេះ កាលពី​៣​ឆ្នាំមុន​។ បើតាម​លោក Alexi រថយន្ត​បុរាណ​ពិតជា​ពិបាក​ថែទាំ​ជាង​រថយន្ត​សម័យ​បច្ចុប្បន្ន​ខ្លាំងណាស់ ជាពិសេស គឺ​ការស្វែងរក​គ្រឿងបន្លាស់​តែម្តង​។ អ្វីដែល​ប្លែក​នោះ រថយន្ត​នេះ បាន​ប្រើប្រាស់​សាំង លាយ​ជាមួយនឹង​ប្រេង​ម្យ៉ាង ទើប​ស៊ីគ្នា​នឹង​ប្រភេទ​ម៉ាស៊ីន​របស់​វា​។ ដោយសារតែ​ឡាន​បុរាណ​នេះ​គ្មាន​ម៉ាស៊ីនត្រជាក់​ផង​នោះ លោក Alexi ជាទូទៅ​ប្រើ​ឡាន​នេះ តែ​នៅ​ពេលយប់​ប៉ុណ្ណោះ​។



​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក Alexi de SUREMAIN ម្ចាស់​រថយន្ដ​បុ​រា FIAT 124s ដោយមាន​ការបកប្រែ ដោយ​អ្នកស្រី គឹម ស្រី​ពៅ ដូចតទៅ​៖




​សូមជម្រាបថា រថយន្ដ​អ៊ីតាលី FIAT 124s (Sport Spider) ត្រូវបាន​គេ​ផលិត​ចំនួន​ប្រមាណ ១៩៨,១២០ គ្រឿង នៅ​ចន្លោះ​ឆ្នាំ​១៩៦៦ ទៅ​ឆ្នាំ​១៩៨៥៕













Tag:
 រថយន្ត​បុរាណ​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com