ជាតិ
អណ្ដើក ពស់ ទន្ស​ង ជាង​២០០​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ចាប់បាន​លើ​រថយន្តក្រុង នៅ​កំពង់​ធំ​
23, Sep 2019 , 9:39 pm        
រូបភាព
រូបភាពផ្តល់​ដោយលោក ឃុន ហ៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ
រូបភាពផ្តល់​ដោយលោក ឃុន ហ៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ
​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បូព៌ា​អាស៊ី​មួយគ្រឿង ត្រូវ​សមត្ថកិច្ច បង្ក្រាបបាន​ពីបទ​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ស្លាក​ក្រាញ់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​២២​កញ្ញា ឆ្នាំ​២០១៩​។



​លោក ឃុន ហ៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​បាន​ដកហូត​សត្វ​អណ្ដើក      សកល ២៨​ក្បាលមាន​ទម្ងន់​១៧៩​គីឡូក្រាម ពស់​ចាន់​ល្មម​៨២​ក្បាល ទម្ងន់​៤៥​គីឡូក្រាម និង​ទន្ស​ង​៤​ក្បាល ទម្ងន់​៨​គី​ឡូ​ក្រាម​។

សត្វ​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ដើម្បី​យកទៅ​លែង​នៅ​បឹង​ទន្លេសាប​ឱ្យមាន​សេរីភាព​វិញ​៕

Tag:
 បទល្មើស​
  សត្វព្រៃ​
© រក្សាសិទ្ធិដោយ thmeythmey.com