ភ្នំពេញ​ក្នុង​យុគ Digital
កំណាព្យ
ជាតិ
ភ្នំពេញ​ក្នុង​យុគ Digital
24, Sep 2019 , 7:59 am        
រូបភាព


​បទ ព្រហ្មគីតិ

-​ភ្នំពេញ​កាន់តែ​ប្រែ    លើកមុខ​ខ្មែរ​ទាំង​បុរី​
​មាន​គ្រប់​មិន​ខ្វះ​អ្វី    ស្មេរ​ខ្ញុំ​ស្តី​តាម​ឃើញ​ជាក់​។​

-​អគារ​រីក​ដូច​ផ្សិត    ហាង​ប្រណីត​ឃើញ​ពិត​ភ្ញាក់​
​ក្រុមហ៊ុន​ធំ​គ្រាក់ៗ    លែង​ស្ទើរ​ស្ទាក់​ចាយ​ពាន់​លាន​។​

-​សាងសង់​សំណង់​យក្ស    សម្រាប់​ទាក់​ក្រុម​អ្នកមាន​
​ល្បីឈ្មោះ​ហួស​អាស៊ាន     ថែមទាំង​ឈានដល់​សកល​។     
             
-​ហាង Brand មាន​មិន​ខ្វះ    មាន​ប្រាក់​ច្បាស់​ជា​លែង​ខ្វល់​
​ហាង​ខ្លះ​ដឹក​ទៅដល់        អស់​កង្វល់​រឿង​ខកខាន​។​

-Aeon Mall គេ​ល្បី        Brand ថ្មីៗ​អ្វី​ក៏បាន​
​គ្រឿង​តាំង​តុបតែង​ប្រាណ    អាច​ទិញ​បាន​ទាំង​មាស​ពេជ្រ​។​

-​សុរិយា​ក៏​មិន​ស្ងាត់        អ្នកមាន​ណាត់​ច្រើន​មិន​ភ្លេច​
​កកកុញ​នៅ​កោះ​ពេជ្រ    Romantic នៅ Sky Bar ។​

-Naga ផ្សារ​ក្រោម​ដី        The Bridge ល្បី​ធំ​អស្ចារ្យ​
​ទាំង​កាណាឌីយ៉ា        ជ្រោយចង្វារ​ក៏​ប្រែ​ស្អាត​។​

-Parkson ទើប​មក​ថ្មី        MAKRO ល្បី​មិន​ខ្លាច​ខាត​
​មាន​ច្រើន​ទៀត​Mall Mart     ស្មេរ​សង្វាត​សង្ខេប​ខ្លី​។​

-​អគារ​កប់​ពពក    យើង​មានមក​មិនតិច​អី​
Condo, hotel ថ្មី    ថែម​បុរី​និង​វីឡា​។​

-​ឡាន​ល្អ​បក​ពី​កេស​    ​    ​Mercedez –Benz ហ៊ឺហារ​
​ឡាន​ខ្លះ​លាន​ដុល្លារ​    ​    ​តាមផ្លូវ​ណា​ក៏​ឃើញ​ពេញ​។​    ​


-​ទាំងនេះ​បានកើត​ឡើង ព្រោះ​ខ្មែរ​យើង​មាន​មកវិញ​
​សន្តិភាព​ពេញលេញ     ក្រោយពី​ជ្រេញ​នឹង​សង្គ្រាម​៕


© រក្សាសិទ្ធិដោយ thmeythmey.com