ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រៅពី​សាច់​ក្រហម អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​?
24, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរក្សាបាន​នូវ​បរិមាណ​ជាតិ​ដែក​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ពិតជា​សំខាន់​ណាស់​ក៏​ព្រោះ​ជាតិ​រ៉ែ​នេះ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន​សមត្ថភាព​របស់​ឈាម​ក្នុងការ​ដឹកជញ្ជូន​ម៉ូលេគុល​អុកស៊ីសែន​ទៅកាន់​គ្រប់​សរីរាង្គ រួមទាំង​ខួរក្បាល​។ ជាតិ​ដែក​ក៏​ចាំបាច់​សម្រាប់​ការផលិត​ថាមពល​រាងកាយ​ផងដែរ​។ កង្វះ​ជាតិ​ដែក​អាច​នាំ​ឲ្យ​កើតមាន​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម និង​បញ្ហា​អស់កម្លាំង​ជាប្រចាំ​។ ប៉ុន្តែ​ក្រៅពី​ថ្នាំ​គ្រាប់​ជាតិ​ដែក​និង​សាច់​ក្រហម​ហើយ​នោះ​ថា​តើ​ប្រភព​ធម្មជាតិ​នៃ​ជាតិ​ដែ​កមានអ្វី​ខ្លះទៅ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ៖

១. បន្លែ​បៃតង​

​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្លែ​បៃតង​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត folic ជាតិ​សរសៃ និង​វីតាមីន C រួមទាំង​វីតាមីន​ច្រើន​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​សុខភាព​ផងដែរ​។

២. គ្រាប់​ធញ្ញជាតិ​

​ក៏​ជា​ប្រភព​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​

៣. ស៊ុត​

​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​គុណភាព​ល្អ​ហើយ​នោះ ស៊ុត​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ដែក​ផងដែរ​។ បរិមាណ​ខ្ពស់​នៃ​ជាតិ​ដែក​ក្នុង​ស៊ុត​ជួយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​

៤. អាហារ​សមុទ្រ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​និង​សារធាតុចិញ្ចឹម​សំខាន់ៗ ក៏ដូចជា​ប្រូតេអ៊ីន វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ពិសេស គឺ​ជាតិ​ដែក​ដែល​ធ្វើអោយ​ការទទួល​ទាន​គ្រឿង​សមុទ្រ​នេះ​អាចជួយ​រាងកាយ​ក្នុងការ​បង្កើន​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។​

៥. សណ្ដែកខៀវ​

​ក្រៅពី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​សរសៃ​ហើយ​នោះ សណ្ដែកខៀវ​ក៏មាន​ផ្ទុក​ជាតិ​ដែក​ខ្ពស់​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ទាំងមូល​ពិសេស​ទប់ស្កាត់​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com