ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​របស់​ប្រទាល​កន្ទុយ​ក្រពើ​ចំពោះ​ស្បែក​
23, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អត្ថប្រយោជន៍​របស់​ប្រទាល​កន្ទុយ​ក្រ​ពោះ​ចំពោះ​ស្បែក​។



​តើ​មាន​អ្វី​ខ្លះទៅ​?

1.​    ​ក្រោយ​ពេលដែល​អ្នក​លុប​មុខ​រួច អ្នក​អាច​យក​ប្រទាល​កន្ទុយ​ក្រពើ​មក​បិទ​លើ​មុខ​បាន ព្រោះ​វា​អាចធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម និង​ស ក្រៅពីនេះ​វា​អាច​ការពារ​មុខ​អ្នក​មិន​ឲ្យ​កើត​ស្នាម​ជ្រួញ ថែមទាំង​ភ្លឺរលោង ទន់ នឹងមាន​ទម្ងន់​ទៀតផង​។​

2.​    ​វា​នឹង​ជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ឆាប់​ចាស់​ដោយសារតែ​វា​មាន​សារធាតុ​ម្យ៉ាង​ដែល​អាចធ្វើ​ឲ្យ​កោសិកា​ស្បែក​មិន​ងាយ​ចាស់​ឡើយ​។​
3.​    ​នៅពេលដែល​អ្នក​ចេញទៅ​ក្រៅ អ្នក​មិនបាច់​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ក៏បាន​ដែរ អ្នក​អាច​លាប​ផលិតផល​ដែល​ធ្វើ​ពី​ប្រទាល​កន្ទុយ​ក្រពើ នោះ​វា​នឹង​អាចជួយ​ការពារ​កម្តៅថ្ងៃ​មិន​ឲ្យ​ប៉ះ​ត្រូវ​មុខ​អ្នក​ដែល​អាចធ្វើ​ឲ្យ​ក្រហមមុខ​បាន​។​

4.​    ​នៅពេលដែល​អ្នក​ត្រូវ​ថ្ងៃ​ច្រើន ហើយ​មុខ​ឡើង​ក្រហម អ្នក​អាច​យក​ប្រទាល​កន្ទុយ​ក្រពើ​ដាក់​ក្នុង​ទូរ​ទឹកកក បន្ទាប់មក​យកមក​បិទ​លើ​មុខ នោះ​ស្បែក​អ្នកនឹង​ជួយសង្គ្រោះ​បាន​។​
5.​    ​នៅពេលដែល​អ្នក​កើតមុន អ្នក​អាចយ​កវាម​កបិទ​ក៏បាន​ដែរ នោះ​មុន​អ្នកនឹង​រៀប​តូច​ទៅវិញ​ជាមិនខាន​ឡើយ​។​
6.​    ​នៅពេលដែល​មុខ​អ្នក​ប្រតិកម្ម អ្នក​អាច​លាប​ប្រទាល​កន្ទុយ​ក្រពើ​បាន ព្រោះ​វា​អាចជួយ​បំបាត់​នៅ​ការ​ប្រតិកម្ម​ទាំងនេះ​ដែលមាន​លើ​មុខ​អ្នក​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com