ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
២៦​ឆ្នាំ រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្លងកាត់​វិសោធនកម្ម​ដល់​ទៅ​៩​លើក​
24, Sep 2019 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្ងៃនេះ កាលពី​ឆ្នាំ​១៩៩៣ ព្រះមហាក្សត្រ បាន​ឡាយព្រះហស្ត​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​។ រដ្ឋធម្មនុញ្ញ​កម្ពុជា ដែលមាន​អាយុកាល​២៦​ឆ្នាំ​មកហើយ​នោះ ត្រូវបានធ្វើ​វិសោធនកម្ម​រហូតដល់​ទៅ​៩​លើក​។​



​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់ ក្រោយពី​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ កិច្ចព្រមព្រៀង​នេះហើយ ដែល​បាន​បើកផ្លូវ​ឲ្យ​ប្រទេស​កម្ពុជា មានការ​បោះឆ្នោត​សាកល​ជា​លើកទីមួយ ដើម្បី​ជ្រើសតាំង​តំណាងរាស្ត្រ និង​ដើម្បី​បង្កើត​រាជរដ្ឋាភិបាល រួមទាំង​ស្ថា​ប័​ជាតិ​នានា​។​
 
​រដ្ឋធម្មនុញ្ញ​កម្ពុជា  មាន​១៧​ជំ​ពួក និង​១៦០​មាត្រា​។ ជំ​ពួក​ទាំង​១៧​នោះ ចែង​អំពី​អធិបតេយ្យ​, ព្រះមហាក្សត្រ​,  សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​, របប​នយោបាយ , សេដ្ឋកិច្ច​, អប់រំ វប្បធម៌ និង​សង្គមកិច្ច​,  រដ្ឋសភា​, ព្រឹទ្ធសភា​, សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល​, អំណាចតុលាការ​, ក្រុមប្រឹក្សាធម្មនុញ្ញ​,  ការគ្រប់គ្រង​រដ្ឋបាល , សមាជជាតិ​, ការ​អនុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, និង​អន្តរ​ប្បញ្ញត្តិ​។​
 
​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​លក្ខណ​ប្លែក​ពី​រដ្ឋធម្មនុញ្ញ​នៃ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក នៅត្រង់ថា រដ្ឋធម្មនុញ្ញ​កម្ពុជា នៅមាន «​រដ្ឋធម្មនុញ្ញ​បន្ថែម​» មួយទៀត​។ ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម​នេះ  ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៤ ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ​។  
 
​មាត្រា​១​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​បន្លែ​ម បាន​ចែងថា​៖«​ច្បាប់​នេះ​មាន​គោលដៅ​ធានា​ក្នុង​គ្រប់​កាលៈទេសៈ​នូវ​ដំណើរការ​ល្អប្រសើរ​នៃ​ស្ថាប័ន​ជាតិ ដោយ​គោរព​ទៅតាម​គោ​ការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស សម​ស្របតាម​តំរូវការ​នៃ​ភាពចាំបាច់​»៕


Tag:
 រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com