ជាតិ
ទឹកជំនន់​នៅ​កម្ពុជា​បណ្តាល​ឲ្យ​ពលរដ្ឋ​ចំនួន​១​ម៉ឺន​៣​ពាន់​គ្រួសារ​ផ្លាស់​ទីលំនៅ​
24, Sep 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ក្មេងស្រី​ម្នាក់​ឈរ​ក្នុង​ទឹក​ដែល​លិច​នៅ​មុខ​ផ្ទះ​របស់​លោក ឃឹន សុវាត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បឹងកក់ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (VOA)
រូបឯកសារ៖ ក្មេងស្រី​ម្នាក់​ឈរ​ក្នុង​ទឹក​ដែល​លិច​នៅ​មុខ​ផ្ទះ​របស់​លោក ឃឹន សុវាត ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បឹងកក់ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (VOA)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ទឹកជំនន់​នៅតាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប បាន​បណ្តាល​ឲ្យ​លិចលង់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៩​ម៉ឺន​ខ្នង ហើយ​ប្រជាពលរដ្ឋ​ប្រមាណ​១​ម៉ឺន​៣​ពាន់​គ្រួសារ​នៅក្នុង​ខេត្ត​ចំនួន​១១ ត្រូវ​ផ្លាស់​ទីលំនៅ​ជា​បណ្តោះអាសន្ន​។​

 
​មកទល់ពេលនេះ មនុស្ស​យ៉ាងហោចណាស់ ១៤​នាក់ បាន​ស្លាប់ ហើយ​សាលារៀន​ចំនួន​២៦៤​ខ្នង មជ្ឈមណ្ឌល​សុខភាព​ចំនួន​២៣ និង​ដីស្រែ​ចម្ការ​ប្រមាណ​៤​ម៉ឺន​២​ពាន់​ហិកតា ត្រូវបាន​ជន់​លិច​ដោយសារ​ទឹកជំនន់​នេះ​។ នេះ​បើតាម​តួលេខ​របស់​ការិយាល័យ​សម្រាប់​ប្រតិបត្តិការ​ទំនាក់ទំនង​មនុស្សធម៌​ប្រចាំ​អង្គការសហប្រជាជាតិ ឬ (UN OCHA) ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​
 
​ចាប់តាំងពី​ថ្ងៃទី​១៧ ខែកញ្ញា​មក ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​បណ្តាល​ឲ្យ​ជន់​លិច​តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ថៃ និង​ឡាវ​។ នៅ​ប្រទេស​ថៃ ខេត្ត​ចំនួន​៤ ត្រូវបាន​ជន់​លិច ហើយ​មនុស្ស​ប្រមាណ​១​ម៉ឺន​៨​ពាន់​នាក់​ត្រូវ​ផ្លាស់​ទី រីឯ​នៅ​ប្រទេស​ឡាវ​វិញ មនុស្ស​យ៉ាងហោចណាស់ ២៨​នាក់​បាន​ស្លាប់ និង​ប្រមាណ​១០​ម៉ឺន​នាក់​ត្រូវ​ផ្លាស់​ទី​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com