ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំនន់ទឹកភ្លៀងនៅស្រុកអង្គរជុំ ប៉ះពាល់ផ្ទះសម្បែងពលរដ្ឋជាង៤០០គ្រួសារ រូបភាព៖ លោក បូ សាវី
× សៀមរាប៖ ផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៤២០គ្រួសារ នៅស្រុកអង្គរជុំ ខេត្តសៀមរាប កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបានធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃមកនេះ។ អភិបាលស្រុកអង្គរជុំ លោក លុក ផុស ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ នៅរថ្ងៃទី២៤ កញ្ញាថា ជំនន់ទឹកភ្លៀងនេះ គឺនៅកណ្ដាលស្រុកអង្គរជុំតែម្ដង ក្នុងនោះបានលិចមន្ទីរពេទ្យបង្អែកស្រុក វិទ្យាល័យ សាលាស្រុក និងផ្សារ។ល។ លោក លុក ផុស បញ្ជាក់ដូច្នេះថា៖«ភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ ធ្វើឱ្យជន់លិចស្ទើរគ្រប់ឃុំក្នុងស្រុកអង្គរជុំ ក្នុងនោះមានភូមិចំនួន៥ ដែលជន់លិចខ្លាំងជាងគេ»។
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ជាមួយលោក លុក ផុស អភិបាលស្រុកអង្គរជុំដូចតទៅ៖
សូមបញ្ជាក់ថា ក្រៅពីស្រុកអង្គរជុំ ស្រុក២ទៀត ក្នុងខេត្តសៀមរាប ក៏រងការកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀងដែរ គឺស្រុកវ៉ារិន្ទ និងផ្នែកខ្លះ នៃស្រុកប្រាសាទបាគង។ នៅស្រុកប្រាសាទបាគង កម្ពស់ទឹកនៅតាមស្ទឹងរលួសបានឡើងខ្ពស់ពេញច្រាំង និងហៀរលិចកំណាត់ផ្លូវឆ្ពោះទៅកំពង់ភ្លុក៕
Tag:
ជំនន់ទឹកភ្លៀង
អង្គរជុំ
លុក ផុស
© រក្សាសិទ្ធិដោយ thmeythmey.com