ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
សាស្ត្រាចារ្យ សំបូរ មា​ណ្ណា​រ៉ា ពន្យល់​បែប​វិទ្យាសាស្ត្រ​សង្គម​ពី​តម្លៃ​«​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​»
29, Sep 2021 , 12:00 pm        
រូបភាព
​ភ្នំពេញ​៖ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ជា​ពេលវេលា​មួយ​ដែល​ប្រជាជន​ខ្មែរ​ទៅ​ជួបជំ​សាច់ញាតិ​នៅ​ស្រុកកំណើត និង​បង្ហាញ​នូវ​ភាព​កតញ្ញូ​ចំពោះ​ឪពុកម្តាយ និង​ដើម្បី​បួងសួង ឧទ្ទិស​មគ្គផល កុសលផល​បុណ្យ​ដល់​បុព្វការី​ជន ឬ​សាច់ញាតិ​របស់​ពួកគេ​ដែល​បាន​ចែក​ឋាន​ទៅ​។ សាស្ត្រាចារ្យ​ផ្នែក​វប្បធម៌​និង​ប្រវត្តិសាស្ត្រ លោក សំបូរ មា​ណ្ណា​រ៉ា បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ បែប​វិទ្យាសាស្ត្រ​សង្គម​ដោយ​ខុសពី​ជំនឿ​បែប​សាសនា ថា​៖«​គឺជា​ការផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ពីរ​ក្រុម​។ ទី​១ គឺ​មនុស្ស​ដែល​នៅមាន​ជីវិត​និង​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ ឲ្យ​មាន​ភាព​នៅ​ជិតដិត​គ្នា​ក្នុងការ​ឲ្យ​តម្លៃតបស្នង​សងគុណ និង​ទី​២ គឺ​ញ៉ាំង​ឲ្យ​មនុស្ស​ធ្វើអំពើ​ល្អ ដើម្បី​ឲ្យ​មនុស្ស​សកម្ម​នៅក្នុង​សង្គមជាតិ​»​។​


​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក​សាស្ត្រាចារ្យ​សំបូរ មា​ណ្ណា​រ៉ា ដូចតទៅ​៖

 
«​ភ្ជុំបិណ្ឌ​» ជា​ពិធីបុណ្យ​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ផ្សេងទៀត​។ ពិធី​នេះ មាន​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែ​ភ​ទ្រ​បុត្រ​។ ពីថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់បិណ្ឌ​។ ចំណែក ថ្ងៃ​១៥​រោច គេ​ហៅថា ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ  ដែល​មានន័យថា ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ នៃ​ពី​ធី​បុណ្យកាន់បិណ្ឌ​៕

Tag:
 ជុំបិណ្ឌ​
  ក​ត្ត​ញ្ញូ​
  ស្រុកកំណើត
© រក្សាសិទ្ធិដោយ thmeythmey.com