ជាតិ
ប្រធានរដ្ឋសភា​កម្ពុជា ជំរុញ​ការបង្កើន​តួនាទី​ការទូត​សភា​ក្នុង​សហប្រតិបត្តិការ​អន្តរជាតិ​
24, Sep 2019 , 5:24 pm        
រូបភាព
​នៅ​ថ្ងៃទី​២៣​ខែកញ្ញា​នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​អឺ​រ៉ាស៊ី​លើក​ទី​៤​នៅក្នុង​ទីក្រុង​នួ​រ​ស៊ុ​លត​ង់​នៃ​ប្រទេស​កា​ហ្សា​ស្ថាន​។ កិច្ចប្រជុំ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​ឧត្តមភាព​កាន់តែ​ខ្ពង់ខ្ពស់​សម្រាប់​អឺ​រ៉ាស៊ី​៖ កិច្ចសន្ទនា ទំនុកចិត្ត និង​ភាពជា​ដៃគូ​»​។​



​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​បាន​ថ្លែង​នៅ​កិច្ចប្រជុំ​អឺ​រ៉ាស៊ី​នៅក្នុង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ថា តួនាទី​របស់​សភា និង​ជាពិសេស​ការងារ​ការទូត​សភា គួរតែ​ត្រូវបាន​បង្កើន​ឱ្យ​សកម្ម​ជាង​មុន នៅក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចូលរួម​ធានា​នូ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សម្តេច ហេង សំរិន ថ្លែង​យ៉ាងនេះ​នៅ​ចំពោះមុខ​តំណាង​ប្រទេស​ជាង​៦០​ដែល​កំពុងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ក្របខណ្ឌ​សភា​របស់​អឺ​រ៉ាស៊ី (​សភា​មកពី​តំបន់​អាស៊ី និង​អឺរ៉ុប​)​។​
​នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​៤ ក្រោម​ប្រធានបទ «​ឧត្តមភាព​កាន់តែ​ខ្ពង់ខ្ពស់​សម្រាប់​អឺ​រ៉ាស៊ី​៖ កិច្ចសន្ទនា ទំនុកចិត្ត និង​ភាពជា​ដៃគូ​»​។ សម្រាប់​ប្រធានរដ្ឋសភា​កម្ពុជា ប្រធានបទ​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​កិច្ចប្រជុំ​នេះ គឺជា​ប្រធាន​ល្អ ស្រប​នឹង​បរិបទ​បច្ចុប្បន្ន ដែល​ចរន្ត​នៃ​ពហុភាគី​និយម និង​សណ្តាប់ធ្នាប់​អន្តរជាតិ​កំពុង​ទទួលរង​ការគំរាមកំហែង ដោយ​ការរីកដុះដាល​នៃ​នៃ​នយោបាយ​ប្រជា​ភិ​ថុ​ត សេដ្ឋកិច្ច​ជាតិនិយម និង​ការវិលត្រឡប់​នៃ​នយោបាយ​មហាអំណាច​។​

​សម្តេច ហេង សំរិន មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖«​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​រីក​រាលដាល​កាន់តែខ្លាំង និង​ការកើនឡើង​នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ រវាង​ប្រទេស​មហាអំណាច​បាន​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច សន្តិសុខ​សកល និង​សុខុមាលភាព​ប្រជាពលរដ្ឋ​»​។​

​ប្រធានរដ្ឋសភា​កម្ពុជា​បាន​បន្ត​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នោះ ជំរុញឱ្យមាន​ការលើក​កម្ពស់​ប្រព័ន្ធ​មួយ​ដែលមាន​ភាព​បើកចំហ ប្រកបដោយ​បរិ​យា​ប័ន្ន មាន​ប្រសិទ្ធភាព និង​ដោយ​ពហុភាគី ដើម្បី​ឈានទៅ​សម្រេចប្រយោជន៍​រួម​សម្រាប់​ទាំងអស់គ្នា​។​

​សម្តេច ហេង សំរិន បាន​ពន្យល់ថា​៖«​យើង​គួរ​យកចិត្តទុកដាក់​លើ​វប្បធម៌​សន្ទនា ដែលមាន​លក្ខណៈ​បើកចំហ និង​យ៉ាង​ទៀងទាត់ ដើម្បី​ដោះស្រាយ​ភាពខុសគ្នា មិនថាឡើយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​តូចតាច ឬ​អភិវឌ្ឍ​តិចតួច ឬ​ប្រព័ន្ធ​នយោបាយ​មិន​ដូចគ្នា ដើម្បី​ភាព​សុ​ខុ​ដុមរ​មនា និង​វិបុលភាព​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងនោះ​។​»​។​

​តំណាងឱ្យ​ប្រទេស​កម្ពុជា ប្រធានរដ្ឋសភា​កម្ពុជា​ក៏បាន​ប្រកាស​គាំទ្រ​គំនិត​ក្នុង​រួមបញ្ចូល​គ្នា​រវាង យូ​រ៉ាស៊ី​-​អេកូ​ណូ​មិ​ក និង​សហគមន៍​អឺរ៉ុប ហើយ​បង្កើត​ទំនាក់ទំនង​រឹងមាំ​ជាមួយ​អាស៊ាន​ក្នុងការ​ធ្វើ​សុ​ខុ​ដុម​នីយកម្ម​ជាមួយ​គំនិត​ផ្តួចផ្តើម​នយោបាយ​ចិន វិថី​មួយ ខ្សែក្រវ៉ាត់​មួយ​៕


Tag:
 រដ្ឋសភា Eurasia
  kazastane
© រក្សាសិទ្ធិដោយ thmeythmey.com