ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រវត្តិ​សម្តេច ហេង សំរិន ត្រូវ​វៀតណាម យកទៅ​បកប្រែ ទុក​ឲ្យ​យុវជន​ខ្លួន​សិក្សា​
25, Sep 2019 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី តុង ធី ហ្វុ​ង (Tong Thi Phong) អនុប្រធានរដ្ឋសភា​វៀតណាម អះអាងថា វៀតណាម នឹង​បកប្រែ​សៀវភៅ​ប្រវត្តិ​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ទៅជា​ភាសា​វៀតណាម ទុកជា​ឯកសារ​សម្រាប់​ឲ្យ​យុវជន​ខ្លួន​សិក្សា​ស្រាវជ្រាវ​។ អ្នកស្រី អះអាង​ដូច្នេះ ក្នុងជំនួប​ជាមួយ​សម្តេច ហេង សំរិន កាលពី​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ខណៈ​ថ្នាក់ដឹកនាំ​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​។ 



​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​រវាង​អ្នកស្រី តុង ធី ហ្វុ​ង និង សម្តេច ហេង សំរិន ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហេង សំរិន​។ អ្នកស្រី លើកឡើងថា ការដែល​វៀតណាម សម្រេច​បកប្រែ​សៀវភៅ​ប្រវត្តិ​របស់​សម្តេច ហេង សំរិន ដោយសារតែ​សៀវភៅ​នេះ មាន​សារសំខាន់​និង​ខ្លឹមសារ​ល្អ​។

​សម្តេច ហេង សំរិន វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក រវាង​រដ្ឋសភា​កម្ពុជា​-​វៀតណាម នៅលើ​វេទិកា​អន្តរ​សភា​នានា​។ សម្តេច ក៏បាន​អរគុណ​វៀតណាម​ផងដែរ ដែល​បាន​ផ្តល់ជំនួយ​ប្រមាណ​២៥​លាន​ដុល្លារ ដល់​រដ្ឋសភា​កម្ពុជា ក្នុងការ​សាងសង់​អគារ​រដ្ឋបាល​កម្ពស់​១២​ជាន់ ដែល​នឹង​លេច​ជា​រូបរាង​នាពេល​ខាងមុខនេះ​៕


Tag:
 កម្ពុជា​
  វៀតណាម​
  ប្រវត្តិ​សម្តេច ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com