ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រោយឈ្នះកូរ៉េ៣-១ នាជំនួបមិត្តភាព កម្ពុជាជឿជាក់ថាបាល់ទះអង្គុយធ្វើបានល្អនៅអាស៊ានប៉ារ៉ាហ្គេម
25, Sep 2019 ,
2:20 pm
រូបភាព
លោក យី វាសនា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្រោយជំនួបមិត្តភាពកម្ពុជា-កូរ៉េ
×
ដោយ:
ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានយកឈ្នះក្រុមមកពីសាធារណរដ្ឋកូរ៉េ ក្នុងលទ្ធផល ៣សិតទល់នឹង១សិត នាការប្រកួតមិត្តភាពអន្តរជាតិដកស្រង់បច្ចេកទេស។ លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សង្កេតឃើញថា កម្រិតបច្ចេកទេស និងសមត្ថភាពរបស់កីឡាករកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងជំនួបមិត្តភាព កាលពីឆ្នាំ២០១៨។ កត្តានេះ ធ្វើឲ្យលោករំពឹងថា ក្រុមបាល់ទះអង្គុយ នឹងទទួលបានលទ្ធផលល្អ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅហ្វីលីពីន នាដើមឆ្នាំ២០២០ខាងមុខ។
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កាលពីថ្ងៃទី២៤ កញ្ញា បានរៀបចំការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទះអង្គុយជនពិការកម្ពុជា ជាមួយក្រុមមកពីសាធារណរដ្ឋកូរ៉េ ដើម្បីដកស្រង់បទពិសោធ និងបច្ចេកទេស រវាងក្រុមនៃប្រទេសទាំងពីរ។ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅទីលានក្នុងមជ្ឈមណ្ឌលជាតិនៃជនពិការ ក្រុមកីឡាករកម្ពុជា បានយកឈ្នះកូរ៉េ ក្នុងលទ្ធផល ៣សិត ទល់នឹង១សិត។
បើតាមលោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នេះជាលើកទី២ហើយ ដែលក្រុមបាល់ទះអង្គុយកម្ពុជា បានប្រកួតដកស្រង់បច្ចេកទេស ជាមួយក្រុមមកពីកូរ៉េខាងត្បូងមួយនេះ ពោលគឺពួកគេ ធ្លាប់ជួបគ្នាម្តងនៅឆ្នាំ២០១៨ ដោយកាលណោះ កម្ពុជាបានយកឈ្នះក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។ ការប្រកួតមិត្តភាពជាបន្តបន្ទាប់ ដែលរៀបចំរៀងរាល់ឆ្នាំនេះ ធ្វើឡើងក្រោមអនុសារណៈយោគយល់គ្នា ដែលភាគទាំងពីរបានចុះហត្ថលេខា កាលពីឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ។
ជាមួយការវាយតម្លៃខ្ពស់ចំពោះកម្រិតបច្ចេកទេស និងសមត្ថភាព មានការកើនឡើង លោក យី វាសនា បានអះអាងថា ការប្រកួតនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា។ ក្រៅពីទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ ក្នុងការអភិវឌ្ឍសមត្ថភាពឲ្យកាន់តែប្រសើរសម្រាប់កីឡាករ ភាគីកូរ៉េ បានផ្តល់កម្រាល១ឈុត មានតម្លៃប្រមាណ៧ពាន់ដុល្លារ សម្រាប់បម្រើឲ្យការហ្វឹកហាត់ និងប្រកួតបាល់ទះអង្គុយ ដល់កម្ពុជាទៀតផង។
«វាជាការប្រកួតមិត្តភាព តែបានផ្តល់ផលប្រយោជន៍ច្រើន។ ទី១. កីឡាករបានផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក។ ទី២. ឲ្យអាជ្ញាកណ្តាលយើង មានបទពិសោធកាន់តែខ្ពស់ ហើយភាគីកូរ៉េថា អាជ្ញាកណ្តាលកម្ពុជា មិនទាន់ឈានដល់កម្រិតអន្តរជាតិទេ តែអាចចាប់កំហុសបានល្អ និងទី៣វាបានជួយបណ្តុះបណ្តាលកីឡាករកម្ពុជា។ ខ្ញុំសង្កេតឃើញថា កម្ពុជាយើងមានបច្ចេកទេស និងសមត្ថភាពខ្ពស់ជាងកីឡាករមកពីទីក្រុងចេជូ»។ នេះជាការលើកឡើងរបស់លោក យី វាសនា។
តាមរយៈជ័យជម្នះនេះ និងការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ ធ្វើឲ្យអគ្គលេខាធិការរូបនេះ មានការជឿជាក់ថា ក្រុមបាល់ទះអង្គុយកម្ពុជា នឹងទទួលបានលទ្ធផលល្អ សម្រាប់ការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន នាអំឡុងខែមករា ឆ្នាំ២០២០ ខាងមុខ។
លោកបានបង្ហាញក្តីរំពឹងដូច្នេះថា៖«ខ្ញុំសង្ឃឹមថា អ្វីដែលបងប្អូនខិតខំប្រឹងប្រែងហ្វឹកហាត់នៅពេលនេះ ខ្ញុំអាចទស្សទាយថា ដាច់ខាតពួកគាត់នឹងទទួលបានមេដាយប្រាក់ សម្រាប់ក្រុមបាល់ទះអង្គុយរបស់យើង។ ប៉ុន្តែខ្ញុំជឿជាក់ថា បើគាត់ខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម គាត់ប្រហែលជាអាចទទួលបានមេដាយមាស»។
កត្តាដែលធ្វើឲ្យលោកមានទំនុកចិត្តកាន់តែខ្លាំងទៀតនោះ គឺតាមរយៈជ័យជម្នះរបស់ក្រុមកីឡាបាល់ទះអង្គុយកម្ពុជានាការប្រកួតកន្លងមក។ លោក យី វាសនា បានអះអាងថា នៅក្នុងតំបន់អាស៊ានមានតែមីយ៉ាន់ម៉ា ដែលជាបេក្ខភាពអូឡាំពិកប៉ុណ្ណោះ ដែលកម្ពុជាមិនធ្លាប់យកឈ្នះ ក្រៅពីនេះកម្ពុជាធ្លាប់យកឈ្នះទាំងអស់។
«នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺយើងឈ្នះអស់ហើយ ហើយយើងធ្លាប់ជួបប្រកួតជាមួយក្រុមទាំង១១ក្នុងតំបន់អាស៊ាន យើងគិតថាថៃជាក្រុមខ្លាំងជាងគេ បន្ទាប់មកមីយ៉ាន់ម៉ា ប៉ុន្តែឥឡូវនេះយើងអាចយកឈ្នះថៃរហូតសម្រាប់ការជួបគ្នាបីបួនប្រកួតកន្លងមកនេះ។ ដូច្នេះខ្ញុំជឿជាក់ថា បើកម្ពុជាអាចយកឈ្នះភូមា នោះកម្ពុជានឹងអាចទទួលបានមេដាយមាស»។ លោក យី វាសនា ថ្លែងបែបនេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយការប្រកួតមិត្តភាពជាមួយកូរ៉េ។
គួររំលឹកថា ក្រុមបាល់ទះអង្គុយកម្ពុជាទទួលបានមេដាយប្រាក់ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០១៧ ក្រោយចាញ់មីយ៉ាន់ម៉ានៅវគ្គផ្តាច់ព្រ័ត្រ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទះអង្គុយជនពិការ
យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម