ជាតិ
សុខភាព
អ្វី​ជា​អេ​ឡិច​ត្រូ​លីត្រ​? ប្រភព​ដ៏​ប្រសើរ​របស់​វា​មាន​អ្វីខ្លះ​?
30, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អេ​ឡិច​ត្រូ​លីត្រ គឺជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់ ហើយ​ចាំបាច់​ណាស់​ក្នុងការ​រក្សាបាន​នូវ​តុល្យភាព pH និង​ជាតិ​ទឹក​ត្រឹមត្រូវ​ក្នុង​រាងកាយ​។ តុល្យភាព ឬ​កង្វះ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​បង្កបញ្ហា​ចំពោះ​សាច់ដុំ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន រួមទាំង​អាកា​រៈ​អស់កម្លាំង រមួល​សាច់ដុំ ឬ​រមួលក្រពើ ស្ពឹក និង​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី​។ អេ​ឡិច​ត្រូ​លីត្រ​ដែល​សំខាន់ៗ​សម្រាប់​រាងកាយ រួមបញ្ចូល​ទាំង​ជាតិ​ប៉ូ​តា​ស្យូ​ម សូ​ដ្យូ​ម  ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម ក្លរ និង​ផូស្វ័រ​។ ហើយ​អ្នក​កំពុង​ខ្វល់ចិត្ត​មិនដឹងថា​តើ​អាហារ​ណាខ្លះ​ជា​ប្រភព​ធម្មជាតិ​នៃ​អេ​ឡិច​ត្រូ​លីត្រ​មែន​ទេ​?



​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹង ពី​ប្រភព​ធម្មជាតិ​ដ៏​ប្រសើរ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ ៖
១. ផ្លែ​ចេក​
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន សារធាតុចិញ្ចឹម រួមទាំង​អេ​ឡិច​ត្រី​លីត្រ​។ ចេក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម ម៉​ង់​កា​ណែ​ស វីតាមីន B6 ជាតិ​ស​សៃ វីតាមីន C វីតាមីន A ប្រូតេអ៊ីន ជាតិ​ដែក​ដែល​សុទ្ធសឹងតែ​ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ទ្រទ្រង់​រក្សាសុខ​ភាព​រាង​កាយ​។​

២. អង្ករសម្រូប​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម និង​អេ​ឡិច​ត្រូ​លីត្រ​ធម្មជាតិ​។ អង្ករសម្រូប​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ម៉​ង់​កា​ណែ​ស ទង់ដែង សេ​លេ​ញ៉ូ​ម និង​វីតាមីន B3​។ វា​ក៏មាន​ជាតិ​សរសៃ​ខ្ពស់​ផងដែរ ហើយ​ជាតិ​ខ្លាញ់ ឬ​ប្រេង​ក្នុង​អង្ករសម្រូប​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យ៉ាង​ប្រសើរ​។​

៣. ទឹកដូង​
​ទឹកដូង គឺ​ប្រសើរ​ណាស់​សម្រាប់​សុខភាព ហើយក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​។ វា​ដើរតួ​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បែប​ធម្មជាតិ​ជួយ​បន្ថែម​ថាមពល និង​បំពេញ​ជាតិ​រ៉ែ ក៏ដូចជា​អេ​ឡិច​ត្រូ​លីត្រ​ដែល​បាត់បង់​នៅពេល​អ្នក​បែកញើស​ច្រើន ឬ​មាន​ជំងឺ​គ្រុនក្ដៅ​។ ទឹកដូង​ក៏​ជា​ប្រភព​ដ៏​សម្បូរបែប​នៃ​វីតាមីន B និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ធ្វើឱ្យ​វា​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​។​

៤. ផ្កា​ខាត់ណា​ខៀវ​
​បន្លែ​បៃតង​អាច​ផ្ដល់ឱ្យ​អ្នក​នូវ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​សំខាន់ៗ ជាពិសេស​ប៉ូ​តា​ស្យូ​ម​។

៥. ស៊ុត​
​ស៊ុត​ផ្ដល់ឱ្យ​រាងកាយ​នូវ​អត្ថប្រយោជន៍​សុខភាព​ជាច្រើន ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ riboflavin ផូស្វ័រ វីតាមីន B12 choline និង​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​ដូចជា អ៊ីយ៉ូដ និង​សេ​លេ​ស្យូ​ម​។ ហើយ​ស៊ុត​ក៏​ជា​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ​ផងដែរ​។

៦. ត្រី​សាល​ម៉ុ​ន​
​មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ និង​សារធាតុចិញ្ចឹម រួមបញ្ចូល​ទាំង ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ និង​កាល់ស្យូម​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​អាស៊ីត​អា​មី​ណូ​ចាំបាច់ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ស័ង្កសី ជាតិ​ដែក វីតាមីន A វីតាមីន B6 វីតាមីន D និង​វីតាមីន E​។ អ្នកជំនាញ​ជាច្រើន​ណែនាំ​ឱ្យទទួល​ទាន​ត្រី​សាល​ម៉ុ​ន និង​ត្រី​ផ្សេងទៀត​យ៉ាងហោចណាស់ ២ ដង​ក្នង​មួយ​សប្តាហ៍​។​

៧. ផ្លែ​បឺ​រ​
​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ ពិសេស​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​សុខភាព​សាច់ដុំ​។

៨. សារាយសមុទ្រ​
​ប្រភព​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ជាតិ​អេ​ឡិច​ត្រូ​លីត្រ ពិសេស​កាល់ស្យូម គឺ​សារាយសមុទ្រ​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​សារាយសមុទ្រ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​រក្សាបាន​នូវ​សុខភាព​សាច់ដុំ​និង​ឆ្អឹង​ល្អប្រសើរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com