ជាតិ
ពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថភ្លើង​ដោយ​ឥតគិតថ្លៃ ពីថ្ងៃ​ទី​២៥ ដល់ទី​៣០​កញ្ញា​
25, Sep 2019 , 7:19 pm        
រូបភាព
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ តាម​រថភ្លើង​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី ៣០ ខែកញ្ញា​។ បើតាម​ការចេញផ្សាយរ​បស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ខ្សែ​រថភ្លើង​ដែល​អាច​ជិះ​ឥតគិតថ្លៃ មាន​បី​ខ្សែ​។



​ខ្សែ​ភ្នំពេញ​ទៅ ពោធិ៍សាត់ ចេញ​ម៉ោង ៧​កន្លះ​ព្រឹក ហើយ​ត្រលប់​មកវិញ នៅ​ម៉ោង​១​និង​២០​នាទី​រសៀល​។ ចំពោះ​ជើង​រថភ្លើង​ប៉ោយ ប៉ែត ទៅ​ពោធិ៍សាត់ ចេញដំណើរ​នៅ​ម៉ោង​៧​ព្រឹក ហើយ​ត្រលប់​ប៉ោយប៉ែត​វិញ​នៅ​ម៉ោង ១​និង​៣០​នាទី​រសៀល​។ ចំណែក​ជើង​រថភ្លើង​ពី​ភ្នំពេញ ទៅ​ព្រះសីហនុ ចេញដំណើរ​ពីរ​ជើង គឺ​នៅ​ម៉ោង​៧​ព្រឹក និង​ម៉ោង​៧​យប់ ហើយ​ចេញពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ​វិញ​ពីរ​ជើង​ដូចគ្នា គឺ​នៅ​៧​ព្រឹក និង​ម៉ោង​៤​រសៀល​។


Tag:
 រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com