ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​បំបាត់​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​
25, Sep 2019 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច ហ៊ុន សែន អះអាង​និង​ប្តេជ្ញាចិត្ត​ជាថ្មី ក្នុងការ​គាំទ្រ និង​ការអនុវត្ត​វិធានការ​ប្រឆាំង នឹង​អំពើ​កេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ នៅក្នុង​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ (UN) ព្រមទាំង​ចូល​ជាមួយ​រដ្ឋ​ជា​សមាជិក​និង​អង្គការ​ដទៃទៀត ដើម្បី​ទប់ស្កាត់​អំពើ​នេះ​។



​ការចូលរួម​លុបបំបាត់​អំពើ​ទាំងនេះ​របស់​កម្ពុជា គឺជា​ភាពចាំបាច់​នៃ​សីលធម៌ និង​ភាពចាំបាច់​នៃ​ប្រតិបត្តិកា​រ​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធិភាព និង​ភាព​ដែល​អាច​ជឿ​ទុកចិត្តបាន​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​សម្តេច​ហ៊ុន សែន នៅក្នុង​វីដេអូ​ខ្លី​មួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​។



​សម្តេច​បន្តថា អ្នកថែរក្សា​សន្តិភាព ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ប្រជាជន​។ បើតាម​ប្រមុខ​រដ្ឋាភិបាល កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​កំពុង​បេសកម្ម​នានា នៅ​អាហ្វ្រិក​កណ្តាល ប្រទេស​ស៊ូដង់ លី​បង់ និង ម៉ាលី បាន​ប្រកាន់​ភ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលនយោបាយ​ខាងលើនេះ ប្រកបដោយ​ការទទួលខុសត្រូវ  សេចក្តីថ្លៃថ្នូរ សីលធម៌ និង វិន័យ​៕


Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com