ជាតិ
«​អាចារ​» សំដៅលើ​ឫកពា រីឯ​«​អាចារ្យ​»​សំដៅលើ​អ្នក​ប្រដៅ​!
30, Sep 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​អាចារ​» និង​«​អាចារ្យ​» មាន​សូរសព្ទ​ដូចគ្នា តែ​ន័យ​ខុសគ្នា​ស្រឡះ​។



​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​អាចារ​» សំដៅ​ដោយ​ការប្រព្រឹត្ត​, ចរិយា​,​ឫក​, ឫកពា​, មារយាទ​, ឫក​មារយាទ​, បែបបទ​សណ្តាប់ធ្នាប់​។ មាន​អាចារ​ល្អ មាន​ឫកពា​ល្អ​។
​ចំណែក​«​អាចារ្យ​» អ្នក​ប្រដៅ ឬ​អ្នក​ហាត់​មារយាទ​, អ្នកប្រព្រឹត្ត​ល្អ អ្នក​កាន់​ត្រឹមត្រូវ​, អ្នក​បង្រៀន និង​ផ្តល់​ចំណេះ​ដល់​គេ​។  សិស្ស​មាន​វិជ្ជា​ល្អ​ដោយសារ​តែមាន​អាចារ្យ​ដ៏​ល្អ​ខិតខំ​បង្រៀន​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com