ជាតិ
បាក់ឌុប
សង្គមជាតិ
ក្រសួងអប់រំ មិនតម្រូវឲ្យសិស្សភ្ជាប់វិញ្ញាបនបត្របណ្តោះអាសន្នក្នុងពាក្យសុំចូលរៀននៅឧត្តមសិក្សាទៀតឡើយ បេក្ខជនដែលទៅមើលលទ្ធផលប្រឡងនៅតាមមណ្ឌលប្រឡងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា លែងឲ្យបេក្ខជនដែលទើបតែប្រឡងជាប់បាក់ឌុបឆ្នាំនេះ យកវិញ្ញាបនបត្របណ្តោះអាសន្ន សម្រាប់ភ្ជាប់ជាមួយពាក្យប្រឡងចូលរៀន នៅតាមគ្រឹះស្ថានឧត្តមសិក្សាទៀតហើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលចង់ឲ្យសម្រួលដល់សិស្សដែលរួសរាន់ដាក់ពាក្យចូលប្រឡងអាហារូបរណ៍ផ្សេងៗនៅតាមគ្រឹះស្ថានសិក្សា។
កន្លងមកក្រសួងអប់រំ កត់សម្គាល់ឃើញថា សិស្ស និស្សិត ដែលប្រឡងជាប់បាក់ឌុប តែងប្រញាប់ប្រញាល់ មកស្នើសុំវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ដើម្បីយកទៅប្រើប្រាស់ក្នុងមូលហេតុផ្សេងៗ ដូចជាការបំពេញសំណុំឯកសារ ពាក្យស្នើសុំចូលរៀននៅគ្រឹះស្ថានឧត្តមសិក្សា ពាក្យស្នើសុំប្រឡងអាហារូបករណ៍ និងប្រឡងចូលក្របខណ្ឌគ្រូគ្រប់កម្រិត។
ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស ក្នុងការដាក់ពាក្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្រសួងអប់រំ ពុំតម្រូវឲ្យភ្ជាប់វិញ្ញាបនបត្របណ្តោះអាសន្ន ក្នុងសំណុំលិខិតស្នើសុំទៀតឡើយ។ ក្រសួងអប់រំ បានបញ្ជាក់ថា សិស្ស និស្សិត អាចយកវិញ្ញាបនបត្របណ្តោះអាសន្ន ជូនគ្រឹះស្ថានឧត្តមសិក្សា ឬសាលាគរុកោសល្យ នៅក្រោយពេលចូលរៀនក៏បាន៕
Tag:
ក្រសួងអប់រំ
ឧត្តមសិក្សា
វិញ្ញាបនបត្រ
បាក់ឌុប
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com