ជាតិ
សេដ្ឋកិច្ច
វិនិយោគិន​ចិន​នៅ​កម្ពុជា ភាគច្រើន​រកស៊ី​ក្នុង​វិស័យ​សំណង់ កាត់ដេរ ទេសចរណ៍ និង​ថាមពល​
25, Sep 2019 , 9:39 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនៅ ប្រទេស ចិន កាលពីថ្ងៃទី២១កញ្ញា ឆ្នាំ២០១៩។(រូបភាពទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនៅ ប្រទេស ចិន កាលពីថ្ងៃទី២១កញ្ញា ឆ្នាំ២០១៩។(រូបភាពទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
​ភ្នំពេញ​៖ ចិន ជា​ប្រទេស​លំដាប់​លេខ​មួយ នៃ​ប្រភព​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) នៅ​កម្ពុជា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​។ ភាគច្រើន ចិន​វិនិយោគ​លើ​វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​ថាមពល​អគ្គិសនី​។ ក្រៅពីនេះ ពួកគេ​បាន​វិនិយោគ​លើ​វិស័យ​រ៉ែ វិស័យ​កសិកម្ម និង​ការកែច្នៃ​មួយចំនួន​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម​។​



​ក្នុង​វេទិកា​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​-​អាស៊ាន ដែល​បាន​រៀបចំឡើង​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន កាលពី​ថ្ងៃទី​២១​កញ្ញា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា លំហូរ​ទុនវិនិយោគ​របស់​ចិន​មក​កម្ពុជា បាន​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ក្នុង​ឆ្នាំ​២០១៨ លំហូរ​ទុនវិនិយោគ​ចិន​មក​កម្ពុជា មាន​ជិត​៣.៦​ពាន់​លាន​ដុល្លារ​៕

Tag:
 ចិន​
  វិនិយោគ​
© រក្សាសិទ្ធិដោយ thmeythmey.com