អ្នកស្រី Silvia Grecco ទទួលបានពានរង្វាន់អ្នកគាំទ្រល្អបំផុត FIFA Fan Award ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមិនធ្លាប់មាន នាពិធីប្រគល់ពាន The Best FIFA Football Awards ប្រចាំឆ្នាំ២០១៩ ដែលធ្វើឡើងនៅរាត្រីថ្ងៃទី២៣ ខែកញ្ញា នាទីក្រុង Milan ប្រទេសអ៊ីតាលី។
ភាពអស្ចារ្យទាំងនេះហើយទើបធ្វើឲ្យអ្នកស្រី Grecco ឈ្នះពានរង្វាន់អ្នកគាំទ្រឆ្នើមបំផុតប្រចាំឆ្នាំជាមួយនឹងសំឡេងគាំទ្រពីការបោះឆ្នោតរហូតដល់ ៥៨,៣៦ ភាគរយ។
FIFA Fan Award ជាពានមួយក្នុងចំណោមពានទាំង១១ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រៀបចំសម្រាប់ផ្តល់ជូនកីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកគាំទ្រឆ្នើមជារៀងរាល់១ឆ្នាំម្តង៕