ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ពលករ​ខ្មែរ​ម្នាក់​ស្លាប់ និង​បីនាក់​របួស​នៅ​ថៃ ដោយសារ​ពិ​តានអគារ​បាក់​លើ
25, Sep 2019 , 4:23 pm        
រូបភាព
​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​-​ស្រាល ក្នុង​ឧបទ្ទវហេតុ​បាក់​ពិតាន​អគារ​កម្ពស់​៨​ជាន់ នៅ​តំបន់ Pattaya ស្រុក​បាង​ឡា​ម៉ុង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២0១៩​។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។


 
​ពលករ​ខ្មែរ ដែល​បាត់​បង់ជីវិត ឈ្មោះ ឡ​ម ចាន់ថន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​តា​មាន់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ​។ ចំណែក ពលករ​ខ្មែរ​ទាំង​៣​នាក់ ដែល​របួស​នោះ គឺ ឈ្មោះ ឡ​ម ចាន់​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​មាន់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្ដរមានជ័យ (​ប្រហែលជា​ប្អូន​របស់​អ្នកស្លាប់​) ឈ្មោះ លិ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង និង ណា​ម​តាន ភេទ​ស្រី អាយុ​១៩​ឆ្នាំ (​នគរបាលជាតិ ពុំបាន​បញ្ជាក់​ពី​ស្រុកកំណើត​)​។ បើតាម​នគរបាលជាតិ អ្នក​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​នគរបាលជាតិ បាន​ឲ្យ​ដឹងថា ខណៈ​ជនរងគ្រោះ​ទាំង​៤​នាក់ កំពុងធ្វើការ ដោយ​ភ្លៀង​ធ្លាក់​តិចៗ ពិតាន ដែល​ក្រុមហ៊ុន បាន​ចាក់​បេតុង​នៅ​ជាន់​ទី​៨​នៃ​អគារ​នោះ ក៏បាន​ស្រុត​បាក់​សង្កត់​លើ​ពួកគេ​៕

Tag:
 ពលករ​ខ្មែរ​
  បាក់​អគារ​នៅ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com