កោះកុង​កាន់តែ​កាក់កប​!
ជាតិ
កោះកុង​កាន់តែ​កាក់កប​!
30, Sep 2019 , 10:59 am        
រូបភាព
​បទ គោ​ព័ទ្ធ​ស្នឹង



-​ជី​ផាត​អា​រ៉ែ​ង​ស្តែង​ល្បីឈ្មោះ​    ​ឈ្មោះ​ទី​សង្គ្រោះ​គ្រប់​សត្វព្រៃ​
​ព្រៃភ្នំ​ជម្រក​សត្វ​ផុត​ភ័យ​    ​ភ័យភិត​មានព្រៃ​លៃ​ពួន​ជ្រក​។​

-​ជ្រក​ជ្រៀត​ឆ្លៀត​រស់​ព្រោះ​ព្រឹក្សា​    ​សា​គន្ធបុប្ផា​ខ្លឹមឈើ​ពក​
​ពក​ឈើ​តម្លៃ​ច្នៃ​ខ្លឹម​យក​    ​យក​ឆ្លាក់​លាក់​លក​ច្នៃ​បាន​ប្រាក់​។​

-​ប្រាក់​ពី​ព្រឹក្សា​ថាថាង​ថែ​    ​ថែ​ទុក​ឲ្យ​ខ្មែរ​ត​ទុកដាក់​
​ដាក់​មិន​ឲ្យ​បង់​លង់​លិច​បាក់​    ​បាក់បែក​ចែក​ចាក់​ពី​ជាតិ​ទៅ​។​

-​ទៅទៀត​ឆ្លៀត​តដល់​រឿង​ក្រុង​    ​ក្រុង​ខេត្តកោះកុង​គាប់ចិត្ត​នៅ​
​នៅ​ពាម​ក្រសោប​ក្តោប​ភ្ញៀវ​ទៅ​    ​ទៅលេង​ស្នាក់នៅ​គយគន់​ព្រៃ​។​

-​ព្រៃកោងកាង​ដើម​ស្រាង​ស្រាយ​ស្រស់​    ​ស្រស់ស្រូប​ទុក្ខ​អស់​សល់​តែ​ជ័យ​
​ជ័យ​ដល់​អ្នកស្រុក​សម្រុក​លៃ​    ​លៃ​លូត​លែង​ភ័យ​រស់​ថ្កើងថ្កាន​។​

-​ថ្កាន​ថ្កើង​ឡើង​លូត​ទាំង​រាស្ត្រ​រដ្ឋ​    ​រដ្ឋ​រីក​មុខមាត់​រាស្ត្រ​ក៏បាន​
​បាន​ទាំង​ស្ពាន​ថ្នល់​សល់​លុយ​ឡាន​     ឡាន​ម៉ូតូ​បាន​មាន​ផ្ទះថ្ម​។​

-​ថ្ម​ថ្មី​ក្បឿងក្បាច់​កាច់រាង​ម៉ូដ​    ​    ​ម៉ូដ​ផ្លាស់​រហូត​ឲ្យ​តែ​ល្អ​
​ល្អ​ច្រើន​កោះកុង​លែង​ផុង​ក្រ​    ​    ​ក្រ​សល់​ដោះ​ត​មាន​គ្រប់គ្នា​៕










© រក្សាសិទ្ធិដោយ thmeythmey.com