ជាតិ
ទិវាមនុស្សចាស់ ៖ ក្រសួងអប់រំ ប្រាប់ឱ្យយុវជនគោរពស្រឡាញ់មនុស្សចាស់ និងស្តាប់ដំបូន្មានមាតាបិតា រូបភាពពីសមាគមសហព័ន្ធមនុស្សចាស់ មោងឫស្សី
× ភ្នំពេញ៖ ឆ្នាំនេះជាឆ្នាំទី២១ហើយ ដែលកម្ពុជា និងបណ្តាប្រទេសលើពិភពលោក ប្រារព្ធទិវាមនុស្សចាស់ នៅថ្ងៃទី១ តុលា។ កម្ពុជា ចាត់ទុកទិវាមaនុស្សចាស់ គឺជាទិវាបុណ្យរំលឹកដល់មនុស្សចាស់ បុព្វការីជន ជីដូនជីតា ឱពុកម្តាយ ពូមីង ដែលបានកសាង និងបន្សល់ទុកកេរមរតកដល់កូនចៅជំនាន់ក្រោយ។
ដើម្បីឲ្យទិវានេះប្រព្រឹត្តិទៅដោយភាពទូលំទូលាយ ទៅដល់កូនចៅជំនាន់ក្រោយ និងប្រជាជនគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យទិវានេះ ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ឲ្យពលរដ្ឋទាំងអស់គោរពស្រឡាញ់មនុស្សចាស់ ឲ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតាចាស់ព្រឹទ្ធាចារ្យ និងយល់ដឹងពីការប្រែប្រួលរបស់មនុស្សចាស់។ ជាពិសេស បង្កើតឲ្យមានកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីចុះសួរសុខទុក្ខមនុស្សចាស់ និងជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សចាស់ជរា ជនពិការ ជនក្រីក្រគ្មានទីពឹង ដែលនៅជិតមូលដ្ឋានរបស់ខ្លួន៕
Tag:
មនុស្សចាស់
មាតាបិតា
© រក្សាសិទ្ធិដោយ thmeythmey.com