ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ក្រុមកីឡាករគុនល្បុក្កតោម្ចាស់ជ័យលាភីនៅកូរ៉េ ទទួលបានថវិកាលើកទឹកចិត្តពីប្រធានសហព័ន្ធ
25, Sep 2019 ,
5:15 pm
រូបភាព
×
ដោយ:
ក្រុមកីឡាករគុនល្បុក្កតោ ដែលទទួលបានជ័យលាភីក្នុងការប្រកួត Pre-Sea Games លើវិញ្ញាសាដំបងខ្លី Arnis និងការប្រកួតក្បាច់គុនអន្តរជាតិ International Martial Arts Contest នៅសាធារណៈរដ្ឋកូរ៉េ ទទួលបានថវិកាលើកទឹកចិត្តពីលោក ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។
លោក ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួនឧបត្ថម្ភដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីចំនួន៩រូប ដើម្បីលើកទឹកចិត្ត ក៏ដូចជាតបស្នងដល់ពួកគេ។ ការផ្តល់ថវិកាលើកទឹកចិត្តនេះ ធ្វើឡើងក្រោយពួកគេបានសាងស្នាដៃយ៉ាងត្រចះត្រចង់ តាមរយៈដណ្តើមបានមេដាយមាស៦ និងសំរឹទ្ធ១ក្នុងការប្រកួត Pre-Sea Games លើវិញ្ញាសា Arnis និងការប្រកួតក្បាច់គុនអន្តរជាតិ International Martial Arts Contest នៅសាធារណៈរដ្ឋកូរ៉េ។
ក្រៅពីកីឡាការិនី ខៀវ ចិន្តារ័ត្ន, យស់ សញ្ចនា, ពេជ្រ ពន្លឺ, សុខ ប៊ុនយ៉ុង, មឿន ប៊ុនលី និង ឈឹម សីលា ដែលជាម្ចាស់មេដាយមាសក្នុងការប្រកួត Pre-Sea Games លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងប្រធានប្រតិភូ និងលោក អ៊ុង ដារិទ្ធ ជាគ្រូបង្វឹក ក៏ទទួលបានថវិកាលើកទឹកចិត្តផងដែរ។
ក្នុងឱកាសប្រគល់ថវិកាលើកទឹកចិត្តដល់កីឡាករ ទាំងលោក ច័ន្ទ សារុន ប្រធានសហព័ន្ធ លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធ និងលោក កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធ សុទ្ធតែជំរុញឲ្យកីឡាករកីឡាការិនីបន្តប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមដណ្តើមមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំនេះ។ ជាពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្រាប់លោក ច័ន្ទ សារុន ការចូលរួមប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនលើវិញ្ញាសាដំបងខ្លី Arnis ជាឱកាសរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ក៏ដូចជាសក្តានុពលរបស់គុនល្បុក្កតោ ដែលក្បាច់គុនកេរតំណែករបស់បុរសខ្មែរ ឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ានស្គាល់កាន់តែច្បាស់។ លោក បានចាត់ទុកជាជោគជ័យផ្ទួនៗ បើគុនល្បុក្កតោទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន និងត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ។
ប្រធានសហព័ន្ធរូបនេះបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងភាពរីកចម្រើនរបស់កីឡាករកីឡាការិនី។ ទន្ទឹមនឹងកោតសរសើរពីស្នាដៃ អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរូបនេះ បានឆ្លៀតផ្តាំកីឡាករកុំឲ្យផ្តេកផ្តួលជាជោគជ័យនិងមានមោទកភាពលើខ្លួនឯងខ្លាំងពេក។
ការប្រគល់ថវិកានៅទីស្នាក់ការ NOCC នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ធ្វើឡើងក្រោមវត្តមានលោក ច័ន្ទ សារុន ប្រធានសហព័ន្ធ លោក កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធ លោក វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គុនល្បុក្កតោ
ច័ន្ទ សារុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម