សង្គមអន្តរជាតិ​
អន្តរជាតិ
​យុវជន​ស្កុ​តឡែ​ន​ម្នាក់​ម​ជាប់គុក​ជាង​២​ឆ្នាំ ក្រោយ​លួច​លក់​សៀវភៅ​៧០០០​ក្បាល​ពី​បណ្ណាល័យ​
26, Sep 2019 , 9:30 pm        
រូបភាព
ដោយ: ធីតា
 ​យុវជន​ស្កុ​តឡែ​ន​ម្នាក់​ដែលមាន​វ័យ​២៨​ឆ្នាំ កាលពីពេល​ថ្មីៗ​កន្លងមកនេះ ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ​ជាង​២​ឆ្នាំ ពីបទ​លួច​សៀវភៅ​៧០០០​នាក់​ពី​បណ្ណាល័យ​នៅតាម​សាកលវិទ្យាល័យ យកទៅលក់​បន្ត​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ The Edinburgh Evening News​។​
 
​ចន្លោះ​ពី​ខែតុលា ឆ្នាំ​២០១៧ ដល់​ខែសីហា ឆ្នាំ​២០១៨ Darren Barr បាន​ចូល​តាម​បណ្ណាល័យ​ជាច្រើន​នៅក្នុង​ក្រុង Edinburgh ហើយ​លួចបាន​សៀវភៅ​សរុប​ជាង​៧០០០​ក្បាល​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប៉ូលិស​ស្កុ​តឡែ​ន យុវជន​រូបនោះ បានដាក់​លក់​សៀវភៅ​នៅតាម​អ៊ី​ន​ធ័​រ​ណិ​ត ហើយ​ទទួលបាន​ចំណូល​ជាង​៤៥០០០​ផោន (​ជាង​៥៦០០០​ដុល្លារ​អាមេរិក​)​។​
 
 
 
​ឃាត់ខ្លួន​បាន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ យុវជន Barr ទើប​តាម​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២៥​ខែ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា កន្លងមក ដោយ​តុលាការ​មួយ​នៅ​ប្រទេស​ស្កុ​តឡែ​ន ពីបទ​ចោរកម្ម និង​លក់​ផល​ចោរកម្ម​។​
 
​ក្នុងចំណោម​អតិថិជន​ដែល​បាន​ទិញ​សៀវភៅ​ពី​យុវជន Barr ក៏មាន​បណ្ឌិត​មួយរូប​ផងដែរ ដោយសារតែ​គាត់​បាន​ប្រទះឃើញ​ការដាក់​សៀវភៅ​ដ៏​កម្រ​។ ប៉ុន្តែ​អំពើ​ជនល្មើស​បាន​បែកការ ដោយសារតែ​គេ​ភ្លេច​ដក​សញ្ញា និង​កូត​ផ្សេងៗ​នៅលើ​សៀវភៅ ដែល​ធ្វើ​ឲ្យ​គេ​ដឹង​ភ្លាម​ថា ជា​សៀវភៅ​នៅតាម​បណ្ណាល័យ​។​
 
​បើតាម The Edinburgh Evening News ប៉ូលិស​ស្កុ​តឡែ​ន ទើប​បញ្ជូន​សៀវភៅ​ទៅ​ប្រភពដើម​តែ​ជាង​១០០០​ក្បាល​ក្នុងចំណោម​៧០០០​ក្បាល​ប៉ុណ្ណោះ ពីព្រោះ​សៀវភៅ​ជាច្រើន​ត្រូវបាន​លក់​ចេញ​គ្រប់​ទីកន្លែង ដែល​ពិបាក​រក​ប្រភព​ឃើញ​៕
 

 

Tag:
 សៀវភៅ​
  បណ្ណាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com