FIFA
កីឡាជាតិ
ជាតិ
កម្ពុជា​ប៉ះ​អ៊ីរ៉ង​៖ មុនី​ឧ​ត្ត​ម និង​ចន្ថា​ប៊ី​ន​ត្រឡប់មកវិញ ប៉ុន្តែ​នៅតែ​គ្មាន​វឌ្ឍនាកា​
26, Sep 2019 , 9:09 am        
រូបភាព
​នៅតែ​មិនមាន​ឈ្មោះ ចាន់ វឌ្ឍនាកា ក្នុង​បញ្ជី​កីឡាករ​២៦​រូប​សម្រាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ត្រៀម​ជំនួប​ជាមួយ​អ៊ីរ៉ង់​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ FIFA World Cup 2022 ជុំ​ទី​ពីរ នា​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​នេះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ដោយ​ក្នុងនោះ​ខ្សែបម្រើ​ឆ្នើម​ពីររូប​រួមមាន ប្រាក់ មុនី​ឧ​ត្ត​ម និង ធា​រី ចន្ថា​ប៊ី​ន​វិលត្រឡប់​សាជាថ្មី​។


​ក្រៅពី មុនី​ឧ​ត្ត​ម និង​ចន្ថា​ប៊ី​ន កម្ពុជា​ក៏បាន​បញ្ចូល​កីឡាករ ហ៊ុល គឹម​ហ៊ុយ​ផងដែរ ដោយ​ដក​សមាសភាព​កី​ឡា​ករ សា​វែង សំណាង និង ម៉ៅ ពិសិដ្ឋ​ ដែលមាន​ឈ្មោះ​ក្នុងជំនួប​ជាមួយ​បា​រ៉ែ​ន​ចេញ​វិញ​។​
 
​កីឡាករ​ទាំង​២៦​រូបនោះ​រួមមាន​៖ គួច សុ​កុម្ភៈ​, ប្រាក់ មុនី​ឧ​ត្ត​ម​, ធា​រី ចន្ថា​ប៊ី​ន​, គួច ដា​នី​, ស៊ូ យ៉ា​ទី​, រ៉ឹង ប៊ុន​ហៀ​ង​, កែវ សុខ​ផេង​, សឿ​យ វិសាល​, សុះ ស៊ូ​ហា​ណា​, អ៊​ន ចាន់​ប៉ូ​លីន​, សេត រ៉​ស៊ី​ប​, ទេស ស​ម្ប​តិ្ត​, ហ៊ុល គឹម​ហ៊ុយ​, សឿត បារាំង​, យ៉ើ សា​ហ្វី, ហូ​យ ផល្លី​ន​, ឆេង ម៉េង​, កែន ច័ន្ទ​សុភ័ក្ត្រ​, កែវ សុខ​សិលា​, អ៊ុក សុវណ្ណ​, អ៊ិន សូ​ដា​វីដ​, សារ៉េត គ្រី​យ៉ា​, សួន សុវណ្ណ ,​យ៉ើ មូស្លីម​, សៀង ច​ន្ធា និង ដាវ នី​ម​៕

Tag:
 ជម្រើសជាតិ
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com