ជាតិ
បុណ្យភ្ជុំបិណ្ឌ
លោកយាយ ស្រេ​ន វ័យ​៨៨​ឆ្នាំ ជិះ​រថយន្តក្រុង​សាធារណៈ​ទៅ​ស្រុកកំណើត​លើកដំបូង​យ៉ាង​រំភើប​
26, Sep 2019 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ លោកយាយ កុយ ស្រេ​ន ជា​អ្នកដំណើរ​ម្នាក់ ក្នុងចំណោម​អ្នកដំណើរ​ជាច្រើន​នាក់ ដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ជីដូន​វ័យ ៨៨​ឆ្នាំ​រូបនេះ បញ្ជាក់ថា នេះ​ជា​លើក​ទី​១ ដែល​យាយ​បាន​ជិះ​រថយន្តក្រុង​សាធារណៈ ជាពិសេស មិន​អស់​លុយ និង​ទទួល​បានការ​រាក់ទាក់​ពី​តៃកុង​ផងដែរ​។ តើ​លោកយាយ ស្រេ​ន យល់​បែបណា ចំពោះ​ការធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​នេះ​?


សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខ្លី​រវាង​កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោកយាយ កុយ ស្រេ​ន ដូចតទៅ​៖



 
​សូមបញ្ជាក់ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង​ចំនួន ១២០ គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត និង​ពី​តាម​បណ្ដា​ខេត្ត មក​រាជធានី​ភ្នំពេញ​វិញ រយៈពេល​៥​ថ្ងៃ ពីថ្ងៃ​ទី​២៦​ដល់​៣០ កញ្ញា​៕


 

Tag:
 ត្បូងឃ្មុំ​
  ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com