ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ទំនប់បឹងស្នេហ៍ ទាក់ទាញភ្ញៀវទេសចរ នារដូវបុណ្យភ្ជុំបិណ្ឌ
26, Sep 2019 ,
7:30 pm
រូបភាព
×
ដោយ:
ព្រៃវែង៖ ទំនប់បង្ហៀរបឹងស្នេហ៍ ស្ថិតនៅភូមិស្នេហ៍ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នារដូវបុណ្យភ្ជុំបិណ្ឌនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់។ ក្រៅពីងូតទឹកកម្សាន្តតំបន់ទំនប់បឹងស្នេហ៍នេះ ភ្ញៀវទេសចរក៏អាចទស្សនាសត្វស្លាបរាប់មឺុនក្បាលនៅតំបន់ទួលព័ន្ធតាឡី និងមើលថ្ងៃរៀបលិចដ៏ស្រស់ស្អាតផងដែរ។
កំពុងធ្វើចរាចរនៅតំបន់បឹងស្នេហ៍ លោក ភីន សារ៉ែន អធិការនគរបាលឃុំធាយ បានប្រាប់សារព័ត៌មានថ្មីៗថា រយៈពេលពីរបីថ្ងៃនេះ មានភ្ញៀវមកទស្សនាយ៉ាងច្រើនលើសពីឆ្នាំមុនៗ ហើយលោកក៏សប្បាយចិត្តពេលឃើញអ្នកមកទស្សនាជច្រើនបែបនេះ។ អធិការនគរបាលឃុំធាយរូប ក៏បានសំណូមពរឲ្យអ្នកមកទស្សនាចូលរួមគោរពច្បាប់ចរាចរឲ្យបានទាំងអស់គ្នា។
កញ្ញា ភី ធារី បានមកទស្សនានៅតំបន់បឹងស្នេហ៍នេះ រយៈពេលបីថ្ងៃ បានរៀបរាប់ថា៖ ខ្ញុំសប្បាយរីករាយដែលបានទស្សនានៅតំបន់នេះព្រោះអាចហែលទឹកបាន និងមើលថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតផងដែរ។ ចំណែកលោក ពេជ្រ វីន ភ្ញៀវទេសចរមកទស្សនានៅតំបន់នេះ បានរៀបរាប់ថា សប្បាយណាស់ ទឹកក៏ត្រជាក់ និងសំណូមពរឲ្យអ្នកដែលមកទស្សនានិងបរិភោគអាហារនៅទីនេះចូលរួមថែរក្សាបរិស្ថាន ដោយចោលសំរាមក្នុងធុងសំរាមឲ្យបានល្អ។
សូមអញ្ជើញទស្សនារូបភាពពីទំបន់បឹងស្នេហ៍ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទេសចរ
បឹងស្នេហ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម