កំណាព្យ
ជាតិ
កែបមានអ្វីៗមិនចាញ់ខេត្តដទៃ!
×
បទ គោព័ទ្ធស្នឹង
-សអើយស្រីសល្អសមស័ក្តិ ស័ក្តិសមគ្មានអាក់ទាក់ភ្នែកភ្ញៀវ
ភ្ញៀវទាំងក្នុងក្រៅហៅជុំជៀវ ជៀវជុំអំពាវហៅគ្នាត។
-តទៅកម្សាន្តបានស្រស់ស្រាយ ស្រាយស្រាកចិត្តកាយទីកែបល្អ
ល្អហំសមសួនដូចខ្លួនស សអើយស្រីល្អបវរគាប់។
-គាប់ភ្នែកប្លែកចិត្តពិតក្រុងកែប កែបមានកោះអែបស្រស់ស្អាតជាប់
ជាប់ចិត្តក្មេងចាស់ឆ្លាស់រករាប់ រាប់កែបទៅជាប់ឈ្មោះខេត្តខ្លាំង។
-ខ្លាំងមានទាំងភ្នំជុំដោយកោះ កោះទន្សាយស្រស់ឆ្នេរចែងចាំង
ចាំងជះពន្លឺភ្លឺផ្លេកបាំង បាំងលាក់ទុក្ខតាំងភាពស្រស់ស្រាយ។
-ស្រាយអស់កង្វល់ដល់ដីកែប កែបកបគេអែបចង់កៀកកាយ
កាយចាក់ដាក់ទុនមិនខ្លាចចាយ ចាយប្រាក់មិនស្តាយភ័យខ្លាចបង់។
-បង់បាត់គ្មានទេមានតែបាន បានចំណេញថ្កានថ្កើងតាមចង់
ចង់បើកresort ,hotel សង់ សង់គ្រប់សំណង់តាមត្រូវការ៕
© រក្សាសិទ្ធិដោយ thmeythmey.com