កំណាព្យ
ជាតិ
កែប​មាន​អ្វីៗ​មិន​ចាញ់​ខេត្ត​ដទៃ​!
27, Sep 2019 , 8:59 am        
រូបភាព
ដោយ:


​បទ គោ​ព័ទ្ធ​ស្នឹង​

-​ស​អើយ​ស្រី​ស​ល្អ​សមស័ក្តិ​    ​    ​ ស័ក្តិសម​គ្មាន​អាក់​ទាក់ភ្នែក​ភ្ញៀវ​
​ភ្ញៀវ​ទាំង​ក្នុង​ក្រៅ​ហៅ​ជុំ​ជៀវ​    ​     ​ជៀវ​ជុំ​អំពាវ​ហៅ​គ្នាត​។​

-​តទៅ​កម្សាន្ត​បាន​ស្រស់ស្រាយ​    ​ស្រាយ​ស្រាក​ចិត្ត​កាយ​ទី​កែប​ល្អ​
​ល្អ​ហំ​សមសួន​ដូច​ខ្លួន​ស​    ​    ​     ស​អើយ​ស្រី​ល្អ​បវរ​គាប់​។​

-​គាប់​ភ្នែក​ប្លែក​ចិត្ត​ពិត​ក្រុងកែប​      ​កែប​មាន​កោះ​អែប​ស្រស់ស្អាត​ជាប់​
​ជាប់ចិត្ត​ក្មេង​ចាស់​ឆ្លាស់រ​ករាប់​       ​រាប់​កែប​ទៅ​ជាប់​ឈ្មោះ​ខេត្ត​ខ្លាំង​។​

-​ខ្លាំង​មាន​ទាំង​ភ្នំ​ជុំ​ដោយ​កោះ​       ​កោះទន្សាយ​ស្រស់​ឆ្នេរ​ចែងចាំង​
​ចាំង​ជះ​ពន្លឺ​ភ្លឺ​ផ្លេក​បាំង​    ​             បាំង​លាក់​ទុក្ខ​តាំង​ភាពស្រស់​ស្រាយ​។​

-​ស្រាយ​អស់​កង្វល់​ដល់​ដី​កែប       កែប​កប​គេ​អែប​ចង់​កៀក​កាយ​
​កាយ​ចាក់​ដាក់ទុន​មិន​ខ្លាច​ចាយ​    ​ចាយប្រាក់​មិន​ស្តាយ​ភ័យខ្លាច​បង់​។​

-​បង់​បាត់​គ្មានទេ​មានតែ​បាន​    ​      បាន​ចំណេញ​ថ្កាន​ថ្កើង​តាម​ចង់​
​ចង់​បើក​resort ,hotel សង់​    ​     សង់​គ្រប់​សំណង់​តាម​ត្រូវការ​៕

© រក្សាសិទ្ធិដោយ thmeythmey.com