កំណាព្យ
ជាតិ
ក្រ​និង​មាន ធ្វើ​ទាន​បាន​ដូចគ្នា​!
27, Sep 2019 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ សត្វ​កាងស្លាប​

​ជួប​ញាតិ ញាតិ​ជួប​ខួប​មិន​ខាន​
​ជាប់​ដាន ដាន​ជាប់​រាប់រយឆ្នាំ​
​ភ្ជុំបិណ្ឌ បិណ្ឌ​ភ្ជុំ​ជុំ​ចងចាំ​
​ចាស់​ផ្តាំ ផ្តាំ​ចាស់​ច្បាស់​ដិត​ដៅ​។​

​ទៅ​វត្ត វត្ត​ទៅ​នៅ​នឹកភ្នក​
​លៃលក លកលៃ​រៃ​កូនចៅ​
​ទាន​ធ្វើ ធ្វើ​ទាន​គ្មាន​ហ្មងសៅ​
​ចិត្ត​ដៅ ដៅ​ចិត្ត​ឥត​ជំពាក់​។​

​ក្រ​មាន មាន​ក្រ​ក៏​ធ្វើបាន​
​ស្មើ​ស្មាន ស្មាន​ស្មើ​ដើរ​រាក់ទាក់​
​រស់​រួម រួមរស់​ខ្ពស់​មុខជា​ក់​
​ស្រុះ​ស្រាក់ ស្រាក់​ស្រុះ​ចុះជួយ​គ្នា​។​

​ច្បាស់​បុណ្យ បុណ្យ​ច្បាស់​ចាស់​ភ្ជាប់​ទាន​
​ប្រា​ក់មាន មាន​ប្រាក់​ដាក់​សទ្ធា​
​សាងសង់ សង់​សាង​អាង​ខ្លោងទ្វារ​
​ចែង​ចៀរ ចៀរ​ចែង​បែង​អ្នក​ខ្សត់​។​

​បាន​បុណ្យ បុណ្យ​បាន​ដាន​ជាប់​ជិត​
​ជួយ​ពិត ពិត​ជួយ​ស្ទួយ​អ្នក​អត់​
​ម្ចាស់​ទាន ទាន​ម្ចាស់​ច្បាស់​ប្រាកដ​
​ឈ្នះ​ខ្សត់ ខ្សត់​ឈ្នះ​ព្រះ​តាម​ថែ​៕

© រក្សាសិទ្ធិដោយ thmeythmey.com