កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​១០​រូប​ដែលមាន​បៀវត្ស​ច្រើន​បំផុត​នៅ Premier League រដូវ​កាល​នេះ​
27, Sep 2019 , 8:29 pm        
រូបភាព
​ក្របខណ្ឌ Premier League ជាលី​គ​កីឡាបាល់ទាត់​ដែល​ទទួលបាន​ប្រជាប្រិយភាព​ជាងគេ​បំផុត​ក្នុងចំណោម​លី​គ​ទាំងអស់​នៅ​អឺរ៉ុប​។ លី​គ​កំពូល​អង់គ្លេស​មួយ​នេះ ក៏​ជា​ក្តី​សុបិន​របស់​កីឡាករ​បាល់ទាត់​ល្បីៗ​ជាច្រើន​ក្នុងការ​ប្រកប​អាជីព​ផងដែរ​។ ក្នុងនាម​ជាលី​គ​ដែលមាន​អ្នកទស្សនា​ច្រើន​បំផុត​នៅលើ​លោក បានធ្វើ​ឲ្យ​ក្លិប​នៅ​អង់គ្លេស​មួយ​នេះ​អាច​ផ្តល់ប្រាក់​ឈ្នួល​ដ៏​ច្រើនសន្ធឹក​ដល់​កីឡាករ​របស់​ពួកគេ​ដូចគ្នា​។​



​ខាងក្រោម​នេះ​យើង​នឹង​បង្ហាញ​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​ទាំង​១០​រូប​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាល ២០១៩-២០​នេះ​៖

១- David de Gea អ្នកចាំទី​ក្រុម​បិសាច​ក្រហម Manchester United ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ២២,៥៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
២- Kevin De Bruyne​     ខ្សែបម្រើ​ក្រុម​មេឃ​ខៀវ Manchester City ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ២១,០៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៣- Paul Pogba ខ្សែបម្រើ​ក្រុម​មេឃ​ខៀវ Manchester United ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ១៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៤- Mesut Özil ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ១៧,៥៦​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៥- Anthony Martial ខ្សែបម្រើ​ក្រុម​មេឃ​ខៀវ Manchester United ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ១៦,៣១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៦- Raheem Sterling​     ខ្សែបម្រើ​ក្រុម​មេឃ​ខៀវ Manchester City ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ១៥,៨១​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៧- Marcus Rashford ខ្សែបម្រើ​ក្រុម​មេឃ​ខៀវ Manchester United ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ១៥,០៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៨- Mohammed Salah ខ្សែប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ១៣,០៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
៩- Harry Kane ខ្សែប្រយុទ្ធ​ក្រុម​មាន​ខ្នាយ​មាស Tottenham Hotspur ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ១៣,០៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
១០- Alexandre Lacazette ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ១១,៩២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

Tag:
 Premier League
  ប្រាក់​ឈ្នួល​ខ្ពស់បំផុត
© រក្សាសិទ្ធិដោយ thmeythmey.com