ជាតិ
រថយន្ត
ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ទៅ​បណ្តា​ខេត្ត​តាម​រថយន្តក្រុង​សាធារណៈ នៅតែ​មមាញឹក​
27, Sep 2019 , 7:59 am        
រូបភាព
ពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ទៅស្រុកកំណើត នៅថ្ងៃទី២៧ កញ្ញា នៅទីតាំង​សួន​ឫស្សីកែវ​
ពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ទៅស្រុកកំណើត នៅថ្ងៃទី២៧ កញ្ញា នៅទីតាំង​សួន​ឫស្សីកែវ​
ភ្នំពេញ៖ ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា​នេះ ប្រជាពលរដ្ឋ​នៅតែ​បន្តធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត​យ៉ាង​កុះករ ដោយ​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​។ នេះ​ជា​ថ្ងៃទី​២ ដែល​ពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ទៅតាម​បណ្ដា​ខេត្ត​នានា​ដោយ​ឥ​គិតថ្លៃ ក្នុងអំឡុង​បុ​ណ្ឌ​ភ្ជុំបិណ្ឌ ខណៈ​ថ្ងៃទី​១ មាន​ពលរដ្ឋ​ចំនួន ៤.២៧០​នាក់ បានធ្វើ​ដំណើរ​។

 
​សូមបញ្ជាក់ថា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​រថយន្តក្រុង​សាធារណៈ​ចំនួន​១២០​គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ បណ្ដា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​២៦-៣០ ខែកញ្ញា​។ រយៈពេល​៥​ថ្ងៃនេះ ពលរដ្ឋ​នៅ​ភ្នំពេញ ក៏​អាច​ជិះ​រថយន្តក្រុង​សាធារណៈ និង​កាណូត​ដោយ​ឥតគិតថ្លៃ​ដែរ​៕
 
















© រក្សាសិទ្ធិដោយ thmeythmey.com