ជាតិ
ពីនេះ ពីនោះ
ក្រចេះ ដែនដី​សម្បូរ​ស្តុកស្តម្ភ​
29, Sep 2019 , 10:19 am        
រូបភាព
ដោយ:
បទ ពាក្យ ៦
-​ស​ម្ភុ​បុ​រៈ​ធានី​    ​    ​តាំងទី​សម័យ​ចេនឡា​
​សំបូរ​ស្តុក​ស្ត​ម​ថ្លៃថ្លា​    ​កត់ត្រា​ក្នុង​ក្រាំង​យូរហើយ​។​

-​ព្រះ​ធាតុ​ខ្វាន់​ពីរ​នាង​ពៅ​    ​តាំងនៅ​មិនទាន់​បាត់​ឡើយ​
​ដែនដី​ក្រចេះ​នេះហើយ     ​ខ្មែរ​អ្ហើ​យ​ចាំ​ទាំងប្រុស​ស្រី​។​

-​សរសរ​មួយរយ​វិហារ​     ពិតជា​មានឈ្មោះ​ល្បាញ​ល្បី​
​ថែម​ភ្នំ​សុពណ៌​កាលី​    ​    ​ទឹកដី​ជាប់​ព្រេង​និទាន​។​

-​ក្រូចថ្លុង​កោះ​ទ្រង់​ឆ្ងាញ់​ល្បី​    ​ប្រុស​ស្រី​បានឮ​ហើយ​ឃ្លាន​    ​
​កាំ​ពី​ទី​ផ្សោត​គេ​គ្មាន​    ​    ​ប្រាក់​លាន​ហូរ​ចូល​រាល់ថ្ងៃ​។​

-​ក្រចេះ​សំបូរ​ឆ្លូង​ស្នួល​     ចាប់​ស្រួល​រាស្ត្រ​ទាន់សម័យ​
​ខ្លះ​ពាក់​មាស​ពេជ្រ​ជ្រែ​កដៃ​    ​ថ្កើង​ក្រៃ​ទាំង​ចិត្រ​បុរី​។​

-​ក្រចេះ​ពាស​ក្រាល​ដោយ​មាស​    ​ជួយ​រាស្ត្រ​រួចផុត​ក្រក្រី​
​ដោយ​ទឹក​ជីជាតិ​ក្នុង​ដី​    ​ខេត្ត​ល្បី​នៃ​ដែន​ឦសាន​។​

-​ក្នុង​ទឹក​ពិត​សម្បូរ​ត្រី​         ​លើដី​ធ្វើស្រែ​ស្រូវ​បាន​
​មានព្រៃ​ប្រឹក្សា​ជុំ​ប្រាណ​    ​រកបាន​ទាំង​រុក្ខផល​។​

-​ប្រជា​រួមគ្នា​សុខសាន្ត​     ថ្កើងថ្កាន​គ្មាន​ទុក្ខ​កង្វល់​
​ក្រចេះ​អស់​គ្រោះកាច​កល​    ​នេះ​ផល​នៃ​សន្តិភាព​៕​

   ​


© រក្សាសិទ្ធិដោយ thmeythmey.com