ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
២៥ខេត្ត/រាជធានី
«ស្លៀកខ្លីទៅវត្ត» មិនធ្វើឲ្យសីលធម៌ខ្មែរធ្លាក់ចុះ តែប៉ះពាល់តម្លៃបុគ្គលខ្លួនឯង?
× ភ្នំពេញ៖ ការស្លៀកសម្លៀកបំពាក់ខ្លីទៅវត្តរបស់បុគ្គលមួយចំនួន ជាពិសេសយុវជន មិនត្រូវបានលោក សំបូរ មាណ្ណារ៉ា មើលឃើញថា អាចធ្វើឲ្យសីលធម៌ខ្មែរធ្លាក់ចុះនោះទេ ពោលគឺលោកសាស្ត្រាចារ្យ យល់ថា ការស្លៀកខ្លីទៅវត្ត នឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃបុគ្គលខ្លួនឯងទៅវិញ។ សាស្ត្រាចារ្យផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រ រូបនេះ អះអាង៖«បើយើងនិយាយពីតម្លៃនៃសីលធម៌ វាមិនអាចធ្វើឲ្យសីលធម៌ខ្មែរធ្លាក់ចុះទេ ក៏ប៉ុន្តែ វាអាចធ្វើឲ្យប៉ះពាល់ដល់តម្លៃខ្លួនឯងផ្ទាល់។ មនុស្សខ្មែរយើងមានតម្លៃខាងវប្បធម៌ប្រពៃណី ការស្លៀកសម្លៀកបំពាក់ហ្នឹងទាំងអស់គ្នាហើយ ប៉ុន្តែ មានមួយចំនួនតូចណាមួយនោះ ដែលពួកគាត់ស្លៀកពាក់មិនសមរម្យតាមបែបបទហ្នឹង គេហៅថា មនុស្សខុសគេ»។ ផ្ទុយទៅវិញ ឪពុកម្តាយ គឺជាបុគ្គលដ៏សំខាន់នៅក្នុងការអប់រំទូន្មានកូនចៅ ឲ្យយល់ដឹងអំពីទំនៀមទំលាប់នៃការស្លៀកពាក់ឲ្យបានសមរ្យ។ លោកសាស្ត្រចារ្យ មាណ្ណារ៉ា ពន្យល់យ៉ាងដូច្នេះ។
តើការស្លៀកពាក់ខ្លីទៅវត្ត ពិតជាមិនធ្វើឲ្យសីលធ៌ខ្លែរធ្លាក់ចុះមែនឬ? ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សំបូរ មាណ្ណារ៉ា សាស្ត្រចារ្យផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com