កីឡាជាតិ
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​បឋម​សិក្សា សា​ទ​របុណ្យ​ភ្ជុំបិណ្ឌ​
27, Sep 2019 , 8:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រៃវែង​៖​កម្ម​វី​ធី​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​បឋម​សិក្សា​នេះ​ធ្វើឡើង​រៀងរាល់​រដូវ​កាល​បុណ្យទាន​ធំៗ​ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ​។



​លោក ឈាង លីម ប្រធាន​ក្លិប​បាល់ទាត់​បឋមសិក្សា​នេះ  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​ដំបូង​ឡើយ  កម្មវិធី​បាល់ទាត់​នេះ​ប​ង្កើត​ឡើង  គឺ​គ្រាន់តែ​ចង់​ប​ង្កើត​បរិយាកាស សប្បាយ  និង​ចង់​ឲ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញឿ​ន  ងាក​មកលេង​កីឡា​វិញ​។  លោក​បាន​បន្តទៀតថា  រហូតដល់​សព្វថ្ងៃ មាន​ក្រុម កីឡា​ចំនួន​១១​ក្រុម  ដែល​បាន​ចុះ ឈ្មោះ​ប្រកួត​នៅក្នុង​កម្មវិធី​នេះ​។  ប៉ុន្តែ​ដោយសារ​ពិបាក​បែងចែក​ដើម្បី​ប្រកួត​លោក​ក៏បាន​សម្រេចយក​៨​ក្រុម  ដើម្បី​ប្រកួត​។



​លោក បេឡា  ប្រធាន​ក្រុមកីឡា​បាល់ទាត់​មកពី​រាជធានី​ភ្នំពេញ  លើកឡើង​ថា  លោក​សប្បាយចិត្ត​ចំពោះ​ការរៀបចំ​កម្មវិធី​បាល់ទាត់​នេះ ណាស់​។ លោក​បេឡា  បន្ថែម​៖"​និង​ចង់​មាន​ជា​រៀងរហូត ដើម្បី​សុខភាព​ក៏ដូចជា​ចង់​ឲ្យ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿន​ញឿ​ន​ផងដែរ​"​។ ក្រុម​របស់លោក​បាន​ចូលរួម​ប្រកួត​តាំងពី​ឆ្នាំ​២០១៤​ហើយ​ធ្លាប់​ទទួលបាន​ពានរង្វាន​ម្តង​កាលពី​ឆ្នាំ​២០១៥​។​



​កម្មវិធី​នេះ  ធ្វើឡើង​រយ​:​ពេល​៤​ថ្ងៃ  ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​។ សម្រាប់​ក្រុម​លេខ​មួយ  ទទួលបាន​ទឹកប្រាក់​ចំនួន​៦០​ម៉ឺ​ន​រៀល លេខ​ពីរ​ទទួលបាន​ទឹកប្រាក់​៤០​ម៉ឺ​ន​រៀល  និង​លេខ​បី​ចំនួន​ទឹកប្រាក់​២០​ម៉ឺន​រៀល​។  សូមបញ្ជាក់ថា  ទីលាន​បាល់ទាត់​សាលា បឋមសិក្សា​ហ៊ុន សែន សិរី​ស​ន្ធា​យ  បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១២​។

​សូម​អញ្ជើញ​ទស្សនា​រូប​ប្រកួត​ដែល​ថត​ដោយ​លោក​ប៉ាន់ បូ​នី​ដូចតទៅ​៖​
















Tag:
 បាល់ទាត់​
 ​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com