ជាតិ
បុណ្យភ្ជុំបិណ្ឌ
ទឹក​លិច​សងខាង​ផ្លូវ​នៅ​កំពង់​ចក ខេត្តតាកែវ​! ពី​ទឹកជំនន់​ទៅជា​កន្លែង​លំហែកាយ​ពេលភ្ជុំ
28, Sep 2019 , 2:29 pm        
រូបភាព
​តាកែវ​៖  កំណាត់​ផ្លូវ​កំពង់​ចក  ដែល​ស្ថិតនៅ​ក្នុងភូមិ កំពង់​ចក ឃុំ​កំពង់​ឡាវ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ  មានទឹក​លិច​នៅ​សងខាង​ផ្លូវ  នា​រដូវវស្សា​។ ទឹក​ដែល​គ្របដណ្តប់​ផ្ទៃ​វាលស្រែ​រាប់សិប​ហិកតា​នេះ  បានធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជាទី​សម្រាក​លំហែកាយ​របស់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​។

 
​កញ្ញា សៅ សុខ​នី អ្នកលក់​ចំណីអាហារ នៅលើ​ផ្លូវ​កំពង់​ចក​នេះ  បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា  ជា​រៀងរាល់ឆ្នាំ​តំបន់​នេះ តែងតែមាន​អ្នក​មកលេង​ជានិច្ច ទាំង​រដូវប្រាំង  និង​រដូវវស្សា​។ នៅ​រដូវប្រាំង​គេ​នាំគ្នា​មក​មើល​វាលស្រែ​ដ៏​ខៀវស្រងាត់​នៅ​អម​សងខាង​ផ្លូវ ឯ​រដូវវស្សា  ទាំង​អ្នកដំណើរ  ក៏​ដូច​អ្នករស់នៅ​ទីនេះ គេ​នាំគ្នា​មក​ជជែក​គ្នា​លេង និង​មើល​ទេសភាព​ផ្ទៃ​ទឹក​ដែល​លិច​វាលស្រែ​អម​ជាមួយ​ខ្យល់​ត្រជាក់​បរិសុទ្ធ​។ នេះ​បើតាម​កញ្ញា  សុខ​នី  ដែល​បាន​បន្ថែមថា  ជាទូទៅ​កំណាត់​ផ្លូវ​នេះ មាន​មនុស្ស​ច្រើន​កុះករ ចាប់ពី​ពេល​រសៀល​តទៅ​។ 
 
​សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​៖























© រក្សាសិទ្ធិដោយ thmeythmey.com