ជាតិ
​យានយន្ត​កកកុញ​នៅ​រមណីយដ្ឋាន​អង្គរ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​
28, Sep 2019 , 1:05 pm        
រូបភាព
​សៀមរាប​៖ រាល់ពេល​មាន​ពិធីបុណ្យ​ទាន​ធំៗ​ម្ដងៗ ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​មិនដែល​រំលង​ក្នុងការ​មក​ទស្សនា​ខេត្តសៀមរាប​ឡើយ​។ នៅ​ព្រឹក​ថ្ងៃទី​២៨ កញ្ញា យានយន្ត​ច្រើន​ពាន់​គ្រឿង​បាន​តម្រង់​គោលដៅ​ចូល​ទស្សនា​នៅតាម​ប្រាសាទ​នានា ក្នុងនោះ​ច្រើនជាងគេ​គឺ​ប្រាសាទអង្គរវត្ត​តែម្ដង​។ វត្តមាន​នៃ​យានយន្ត​ចម្រុះ បង្ខំ​ឱ្យ​កកស្ទះ​ចរាចរណ៍​នៅ​កំណាត់​ផ្លូវ​ខ្លះ ពិសេស​ផ្លូវ​ឆ្ពោះទៅ​ប្រាសាទអង្គរវត្ត​មាន​ផ្លូវ ហ្សា​ល​ដឺ​ហ្គោល និង​ផ្លូវ​កូ​ម៉ៃ​។ នៅក្រៅ​ចំណត​យានយន្ត គឺ​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​យក​យានយន្ត​ចូល​ចត​យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ​៕

 
​សូម​ទស្សនា​ទិដ្ឋភាព​ដូចតទៅ​
 











© រក្សាសិទ្ធិដោយ thmeythmey.com