ជាតិ
បុណ្យភ្ជុំបិណ្ឌ
​ពលរដ្ឋ​ម្ចាស់​ស្រុក និង​អ្នក​តាម​បណ្តា​ខេត្ត នាំគ្នា​ឆ្លង​ភ្ជុំ​នៅ​ទឹកដី​សៀមរាប​-​អង្គរ​
28, Sep 2019 , 4:29 pm        
រូបភាព
​សៀមរាប​៖ ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា បាន​សម្រុក​មក​កម្សាន្ត​ខេត្តសៀមរាប ហើយ​ប្រាសាទអង្គរវត្ត ជា​គោលដៅ​សំខាន់​សម្រាប់​ការកម្សាន្ត​នេះ​។ ការដើរ​កម្សាន្ត​នា​រដូវ​បុណ្យ​ភ្ជុំ​នេះ​ភាគច្រើន​ជា​ដំណើរ​លក្ខណៈ​គ្រួសារ ហើយ​ភាគច្រើន​ក្នុង​សម្លៀកបំពាក់​ពណ៌​ស​។ នៅ​ព្រឹក​ថ្ងៃទី​២៨ កញ្ញា មនុស្សម្នា​ជាច្រើន​ពាន់​នាក់ បានបង្ហាញ​វត្ត​មាននៅ​ប្រាសាទអង្គរវត្ត ក្នុងនោះ​ក៏មាន​ការយក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​នៅ​ទី​វត្ត​អារាម​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​ផងដែរ​៕


​សូម​ទស្សនា​ទិដ្ឋភាព​ដូចតទៅ​៖





























© រក្សាសិទ្ធិដោយ thmeythmey.com