ជាតិ
បុណ្យភ្ជុំបិណ្ឌ
អ្នកព្រៃ​វែង​ធ្វើ​ពិធី​បណ្តែត​សំពៅ​ដើម្បី​ជូន​ដំណើរ​ដូនតា​ត្រឡប់​ទៅវិញ​
28, Sep 2019 , 10:05 pm        
រូបភាព
ដោយ:
១៥ រោច ខែភទ្របទ ជា​ថ្ងៃ​ភ្ជុំបិណ្ឌ ក្រោយ​ការ​កាន់បិណ្ឌ​រយៈពេល​១៤​ថ្ងៃ​។ តាម​ជំនឿ​តាំងពី​បុរាណ បណ្តា​វត្ត​ជាច្រើន​នៅ​ខេត្តព្រៃវែង តែងតែ​ប្រារព្ធ​ពិធី​ជូន​ដំណើរ​ដូនតា​ដែល​ចែក​ឋាន ត្រឡប់​ទៅវិញ ក្រោយ​វត្តមាន​ពួកគាត់​នៅ​ឋានមនុស្ស​លោក​អស់​រយៈពេល​១៥​ថ្ងៃ​កន្លងមក​។​

 
​ព្រឹទ្ធ​ចា​រ្យ នៅ ជឿន អាចារ្យវត្ត​សុវណ្ណ​រង្សី ដែល​ស្ថិតនៅក្នុង​ទី​រួម​ខេត្តព្រៃវែង បាន​ប្រាប់​សារព័ត៌មាន ThmeyThmey ថា ពលរដ្ឋ​ដែលជា​ពុទ្ធសាសនិក នាំគ្នា​ធ្វើ​ពិធី​បណ្តែត​សំពៅ ឬ​ប្រទីប​ដើម្បី​ជូន​ដូនតា​ត្រឡប់​ទៅ​ស្រុក និង​ឧទ្ទិស​កុស​ល្យ​ជូន​ដល់​ពួកគាត់ ហើយក៏​ជាការ​បួងសួង​សុំ​សេចក្តីសុខ និង​ឲ្យ​កូនចៅ​រកស៊ី​មានបាន​ផងដែរ​។​
 
​កញ្ញា សៀង សុធា​វិ​ន ដែលមាន​វ័យ​ជាង​២០​ឆ្នាំ បាន​អះអាងថា កញ្ញា​តែងតែ​ចូលក្នុង​ពិធី​បណ្តែត​សំពៅ​នេះ តាំងពីក្មេង​មក​។ បើតាម​ប្រភព​ដែល​សារព័ត៌មាន ThmeyThmey ទទួលបាន មាន​វត្ត​យ៉ាងហោចណាស់​ចំនួន​៥​នៅ​ទី​រួម​ខេត្តព្រៃវែង បាន​ប្រារព្ធ​ពិធី​បណ្តែត​សំពៅ​នេះ​។​
 
​ទស្សនាទិដ្ឋភាពដូចខាងក្រោម៖






















© រក្សាសិទ្ធិដោយ thmeythmey.com