ជាតិ
សង្គមជាតិ
ភ្លៀងអាចនឹងបន្តធ្លាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី៥ខែតុលា
29, Sep 2019 , 9:35 am        
រូបភាព
រូបពីក្រសួងធនធានទឹក
រូបពីក្រសួងធនធានទឹក
ដោយ:
 ភ្នំពេញ៖ កម្ពុជាបន្តស្ថិតក្នុងតំបន់នៃជ្រលងសម្ពាធទាបនៅឡើយ និងរងឥទ្ធិពលខ្យល់ពីសមុទ្រចិនខាងត្បូង។ នេះបើតាមការព្យាករណ៍អាកាសធាតុប្រចាំសប្ដាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលគិតចាប់ពីថ្ងៃទី២៩ខែកញ្ញា ដល់ថ្ងៃទី៥ខែតុលា។



ក្រសួងឲ្យដឹងថា តំបន់វាលទំនាបនៅបន្តមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនឹងនោះ រាជធានី-ខេត្តមួយចំនួន ដូចជា កំពត កំពង់ស្ពឺ តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ តំបន់ខ្ពង់រាបអាចមានភ្លៀងពីតិចទៅមធ្យម។ តំបន់មាត់សមុទ្រអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម អំពាវឲ្យសាធារណជនប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់៕ 

Tag:
 អាកាសធាតុ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com