ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ល្អ​សម្រាប់​សុខភាព​ខួរក្បាល​?
29, Sep 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
ខួរក្បាល ជា​សរីរាង្គ​សំខាន់​ណាស់​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​សរសៃប្រសាទ​រា​ប់​លាន​ជាមួយ​រាងកាយ ហើយ​នៅពេល​អ្នក​ទទួលទាន​អាហារ​ត្រឹមត្រូវ​នោះ​អ្នក​អាច​បង្កើន​ការចងចាំ​របស់​ខ្លួនឯង​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។ នៅពេលណា​ខួរក្បាល​ទទួលរង​សម្ពាធ ឬ​តានតឹង​វា​នឹង​បញ្ចេញ​នូវ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​រាងកាយ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​ដែល​ជួយ​ជំរុញ​ថាមពល​ខួរក្បាល​ជាប្រចាំ​នោះ​អ្នក​អាច​កាត់បន្ថយ​សារ​ធាតុគីមី​គ្រោះថ្នាក់​និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​ដែល​ជួយ​រក្សា ក៏ដូចជា​បង្កើន​ថាមពល​ខួរក្បាល​ជំរុញ​ការចងចាំ ៖
១. ត្រី​សម្បូរ​ខ្លាញ់​៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ដែល​ចាំបាច់​ណាស់​សម្រាប់​បង្កើន​សុខភាព​ខួរក្បាល​។ ជាតិ​ខ្លាញ់​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ក៏​ជួយ​បង្កើត​កោសិកា​ខួរក្បាល រួមទាំង​សរសៃប្រសាទ​ផងដែរ​។ ការទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់​ថែមទាំង​អាចជួយ​សម្រួល​អារម្មណ៍​និង​អាចធ្វើ​ឲ្យ​ខួរក្បាល​ស្ងប់​ទៀតផង​។​

២. សូកូឡា​ខ្មៅ​៖ សូកូឡា​ខ្មៅ​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល flavonoids ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​ទប់ស្កាត់​បញ្ហា​គួរឱ្យ​បារម្ភ​ផ្សេងៗ រួមទាំង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា​អ្នក​បានជ្រើសរើស​សូកូឡា​ខ្មៅ​ដែល​ផ្សំ​ឡើង​ពី​ជាតិ​កា​កាវ​យ៉ាងហោចណាស់ ៧០ ភាគរយ​។​

៣. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Lycopene៖ Lycopene ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​រក្សា​សុខភាព​ខួរក្បាល​ទប់ស្កាត់​បញ្ហា​ផ្សេងៗ រួមទាំង​ជំងឺមហារីក​ខួរក្បាល​គួរ​ឲ្យ​ត់​សម្គាល់​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Lycopene រួមមាន​ការ៉ុត ប៉េងប៉ោះ ឪឡឹក ម្ទេស​ក្រហម​ជាដើម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

៤. ប្រេងដូង​៖
ប្រេងដូង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​ការ​រលាក​និង​ប្រឆាំង​បាក់តេរី​ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ខួរក្បាល​ផងដែរ​។ ការបន្ថែម​ប្រេងដូង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​បង្កើន​ថា​ម​
​ពល​ខួរក្បាល​។​

៥. ខ្ទឹមស​៖
​ខ្ទឹមស​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ដែល​ផ្ដល់​ប្រយោជន៍​ប្រសើរ​ណាស់​សម្រាប់​ទាំង​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ខួរក្បាល​។ ការ​ទទួលទាន​ខ្ទឹមស​ជាប្រចាំ​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​និង​បង្កើន​ការចងចាំ​ផងដែរ​។ បន្ថែម​ខ្ទឹមស​ពី ២ ទៅ ៨ កំពឹស​ក្នុង​អាហារ​របស់​អ្នក​។

៦. ទឹក​៖
គ្រាន់តែ​ទទួលទាន​ទឹក​ធម្មតា​ក៏​ជួយ​រក្សា​សុខភាព​ខួរក្បាល បង្កើន​ការចងចាំ និង​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​ទប់ស្កាត់​ជំងឺ​ជាច្រើន​បាន​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ទឹក​ឲ្យ​បាន​ពី ៨ ទៅ ១០ កែវ​ក្នុង​មួយថ្ងៃ​។​

៧. ស៊ុត​៖
ស៊ុត គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ choline ជា​ប្រភេទ​នៃ​វីតាមីន B មួយ​ដែល​ប្រើប្រាស់​ដោយ​ខួរក្បាល​ដើម្បី​បង្កើត​ម៉ូលេគុល​និង​ភ្នាស​កោសិកា​ថ្មីៗ​។​

៨. គ្រាប់​ធញ្ញជាតិ​៖
ប្រភព​ដ៏​ល្អ​មួយទៀត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ គឺ​គ្រាប់​ធញ្ញជាតិ​រួមមាន​គ្រាប់​អាល់​ម៉ុ​ន គ្រាប់​វាល់​ណឺ​ត សណ្ដែកដី គ្រាប់ស្វាយចន្ទី និង​គ្រាប់​រីករាយ​ជាដើម​។ គ្រាប់​ធញ្ញជាតិ​ទាំងនេះ​ក៏​ផ្ដល់​ឲ្យ​ខួរខ្បាល​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ផ្សេងទៀត​ផងដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com