កំណាព្យ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ចង់​ស្រស់ស្រាយ កុំ​ភ្លេច​មណ្ឌលគិរី​ ​
29, Sep 2019 , 8:19 pm        
រូបភាព
ដោយ:
ចង់​ស្រស់ស្រាយ កុំ​ភ្លេច​មណ្ឌលគិរី​
​បទ ព្រហ្មគីតិ​

-​អូររាំង​ពេ​ជ្រា​ដា​    ​កែវ​សីមា​សែន​មនោ​រម្យ​
​កោះ​ញែក​ប្លែក​គ្រប់​ឃុំ​    ​រាស្ត្រ​រស់​ជុំ​រម្យ​ស្រស់ស្រាយ​។​

-​រម​នា​ជ្រោះ​ប៊ូ​ស្រា​    ​ជ្រៃ​ធំ​ថ្លា​ជ្រោះ​សប្បាយ​
​ទឹកធ្លាក់​គន់​មិន​ណាយ រឿង​ខ្វល់ខ្វាយ​រលាយបាត់​។​

-​ស្រល់​ស្រោង​បៃតង​ស្រស់​    ​ដើមឈើ​ច្បោះ​ជម្រក​សត្វ​
​ប្រឹក្សា​ខ្ចី​ស្រងាត់​    ​ក្លាយ​ទីណា​ត់​ជុំ​គ្រួសារ​។​

-​កម្សាន្ត​ពេល​បុណ្យទាន​    ​អ្នកក្រ​មាន​តាម​ត្រូវការ​
​គយគន់​សព្វ​ប្រឹក្សា​    ​សាក​អាហារ​ក្រុម​អ្នកស្រុក​។​

-​ភ្លក់​ឡាប​សម្ល​វ៉ែ​    ​មាន​បន្លែ​ស្ល​សាច់​បុក​
​ច្បាស់​សល់​ចាន​និង​តុ ម្ហូប​អ្នកស្រុក​ឆ្ងាញ់​ពិតៗ​។​

-​ក្នុង​ដី​ល្បី​មាន​រ៉ែ​    ​ក្រុម​ថៅកែ​ជ្រែ​លៃ​គិត​
​មក​តាំងពី​ឆ្ងាយ​ជិត​    ​គ្មាន​ភ័យភិត​មឹត​រកស៊ី​។​

-​លើដី​ល្បី​ព្រៃឈើ     ​សត្វ​មិន​ស្ទើរ​យក​ជាទី​
​ញ៉ាំង​មណ្ឌលគិរី​    ​ជាទី​ជីវី​ចម្រុះ​។​

-​ដី​វិញ​ជាតិ​អស្ចារ្យ​    ​គ្រប់​រុក្ខា​ដាក់​ដាំ​ដុះ​
​បោះទុន​មិន​ស្តាយ​ខុស​    ​ឈ្មួញ​ឡើង​ចុះ​ដណ្តើម​ទិញ​។​

-​ទុរេន​ចន្ទី​ស្វាយ​    ​ផ្សារ​មិន​ឆ្ងាយ​មិន​ខ្លាច​ជ្រេញ​
​បាន​ផល​ផ្តល់​លុយ​ពេញ​    ​អ្នកលក់ ទិញ​បាន​ដូចគ្នា​៕


​   

© រក្សាសិទ្ធិដោយ thmeythmey.com