កំណាព្យ
ជាតិ
ព្រះវិហារ ធារ​កំណប់​ពាន់​លាន​រង់ចាំតែ​ច្នៃ​
30, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ពាក្យ​៨



-​ប្រាង្គ​ខ្ពស់​លលៃ​ផុត​ព្រៃព្រឹក្សា​    ​ប្រាសាទ​តា​ថាថាង​ថែ​ទុក​មក​
​ព្រះវិហារ​ទោះ​មារ​ធ្លាប់​លួច​យក​    ​ខ្មែរ​បានមក​វិញ​ក្រោយ​មារ​ចាញ់ក្តី​។​

-​លោកតា​ឌី​មេទ័ព​ខ្លាំងពូកែ​    ​ថែ​ដី​ខ្មែរ​មិន​ឲ្យ​បាត់បង់​អី​
UNESCO គាំទ្រ​ខ្មែរ​ប្រុស​ស្រី​    ​ប្រាសាទ​ល្បី​ក្លាយជា​ទ្រព្យ​លោកា​។​

-​នឹកឃើញ​ទេ​រឿងនេះ​ខ្មែរ​គ្រប់គ្នា​    ​ព្រះវិហារ​ជា​ទ្រព្យ​គាប់​អស្ចារ្យ​
​រី​ឈ្មោះ​ខេត្ត​ត្រដែត​មិនធម្មតា​    ​ការសិក្សា​ឃើញថា​ស្តុក​ស្ត​ម​ក្រៃ​។​

-​ទាំង​ព្រឹក្សា​អស្ចារ្យ​រ៉ែ​ក្នុង​ដី​    ​ដែក​មាស​ក្តី​ពាន់​លាន​បើ​យក​ច្នៃ​
​រុក្ខផល​សោត​ផ្តល់​ផល​រាល់ថ្ងៃ សម្បត្តិ​ថ្លៃ​ប្រាសាទ​ទូល​បុរាណ​។​

-​កោះ​កេរ្តិ៍​អតីត​រាជធានី​ខ្មែរ​    ​អ្នកបួស​ថែ​ព្រះខាន់​ឬ​បាកាន​
​ភ្នំ​ព្រលាន​ប្រាសាទ​ខ្លា​ទី​ស្ថាន  ដី​ដិត​ដាន​ប្រវត្តិ​មក​រយ​ឆ្នាំ​។​

-​ព្រះ​និ​មិ​ត្ម​គិតដល់​ចង់​ស្គាល់​ស្តែង​    ​ធម្មជាតិ​តែង​ទឹកធ្លាក់​ទាក់​ថ្ម​ចាំ​
​ភ្ញៀវ​ប្រុស​ស្រី​កម្សាន្ត​ភ្ជុំ​ចូលឆ្នាំ​    ​ជ័យ​សែន​ចាំ​ឆែប​ជុំ​សង្គម​ថ្មី​។​

-​រៀបរយ​រួចរាល់​ស្គាល់​តែ​រីករាយ​    ​ភ្ញៀវ​ពី​នាយ​មិនបាច់​ត្រូវ​គិត​អ្វី​
​សម្រាក​ស​ម្រា​ន​ក្សាន្ត​ទាំងប្រុស​ស្រី​    ​ព្រះវិហារ​ថ្មី​ទាន់សម័យ​ថ្កាន​។​

-​លែង​ដូច​មុន​ខ្លាច​គ្រុនចាញ់​ឈឺ​ថ្កាត់​     យប់​លែង​ស្កាត់​អាច​ណាត់ជួប​គ្នា​បាន​
​សេវា​ល្អ​ទេសចរណ៍​គ្មាន​រំខាន​    ​ដើរ​កម្សាន្ត​កុំ​ភ្លេច​ព្រះវិហារ​៕





​    ​







© រក្សាសិទ្ធិដោយ thmeythmey.com