អន្តរជាតិ
តើពាក្យ«Cold»និង«Cool»ខុសគ្នានៅពេលណា?
× ពាក្យ «Cool» និងពាក្យ «Cold» នៅក្នុងភាសាអង់គ្លេសត្រូវបានគេប្រើប្រាស់ដើម្បីបកស្រាយអំពីសីតុណ្ហភាព។ ប៉ុន្តែពេលខ្លះ អត្ថន័យរបស់វាត្រូវបានអ្នកនិយាយភាសាអង់គ្លេសមួយចំនួនយល់ច្រឡំដែរ។ ខាងក្រោមនេះគឺជាការពន្យល់បកស្រាយដោយគេហទំព័រ differencebetween.net៖
Cold៖ បកស្រាយអំពីអាកាសធាតុ ឬសីតុណ្ណភាពត្រជាក់ខ្លាំងជាពិសេសនៅតាមតំបន់ដែលធ្លាក់ទឹកកកនៅរដូវរងា។ ភាគច្រើន គេប្រើប្រាស់ពាក្យមួយនេះនៅពេលដែលសីតុណ្ហភាពធ្លាក់ក្នុងរង្វង់សូន្យអង្សារសេ។
Cool៖ ចំណែកឯពាក្យនេះវិញត្រូវបានគេប្រើប្រាស់នៅពេលដែលអាកាសធាតុឬសីតុណ្ហភាពមានលក្ខណៈត្រជាក់ធម្មតា ឬមិនសូវជាត្រជាក់ខ្លាំង។ ពាក្យ Cool គឺជាពាក្យដែលបង្ហាញពីលក្ខណៈត្រជាក់ស្រាលជាងពាក្យ Cold ។ តែពាក្យ Cool ក៏ត្រូវបានគេប្រើប្រាស់សំដៅទីលើអាកប្បកិរិយាឡូយ ទាន់សម័យ ឬឆើតឆាយដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com