ជាតិ
សង្គមជាតិ
សា​ឡង់​ដឹក​ខ្សាច់ ដែល​កឿង​ជាប់​ស្ពាន​ព្រែក​តា​មាក់ ត្រូវបាន​យកចេញ
30, Sep 2019 , 1:04 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ ​ក្រុមមន្ត្រី​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទាញ​សា​ឡង់​ដឹក​ខ្សាច់ ដែល​កឿង​ជាប់​ស្ពាន​ព្រែក​តា​មាក់ ចេញពី​ស្ពាន​បានសម្រេច​ហើយ នៅ​ថ្ងៃទី​៣០ កញ្ញា​នេះ​។ មូលហេតុ​ដែល​ក្រុមបច្ចេកទេស អាច​អូស​សា​ឡង់​ចេញ​បាន​នេះ ដោយសារតែ​ស្ថានភាព​ទឹក​ស្រ​កជាង​២​ម៉ែត្រ ។ នេះ​បើតាម​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុទ្ធា​យុ​ត្តិ ដែល​បាន​ស្រង់​ពី​មន្ត្រី​ជំនាញ​ក្រសួង បាន​និយាយថា ករណី​សា​ឡង់ ដែល​កឿង​ជាប់​ស្ពាន​ព្រែក​តា​មាក់​នេះ វា​បណ្ដាលឱ្យមាន​ការខូចខាត ឬ​ប៉ះពាល់​ដល់​ស្ពាន​នោះទេ​។​
 
​គួរ​បញ្ជាក់ថា សា​ឡង់​ដឹក​ខ្សាច់​ប្រមាណ​១​ពាន់​តោន​នេះ បាន​បើក​ទៅ​កឿង​ជាប់​នឹង​សរសរ​ស្ពាន​ព្រែក​តា​មាក់ កាលពី​ថ្ងៃទី​៧ ខែកញ្ញា​។ ក្រោយ​កឿង​ជាប់​ស្ពាន​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ដឹកនាំ​មន្ត្រី​ជំនាញ​របស់​ក្រសួង ចុះ​ប្រតិបត្តិការ​ទាញ​សា​ឡង់​ចេញ​ដែរ កាលពី​ថ្ងៃទី​៨ ដល់​១៥ កញ្ញា ប៉ុន្តែ​មិនអាច​ទាញ​ចេញ​បានឡើយ ដោយសារ​កម្ពស់​ទឹក​ឡើ​ង៕

Tag:
 សាឡង់ដឹកខ្សាច់
  ស្ពានព្រែកតាមាក់
© រក្សាសិទ្ធិដោយ thmeythmey.com