ជាតិ
អតីតជម្រើសជាតិកម្ពុជា U16 សែម ផា ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ភ្នំពេញ៖ អតីតយុវជនរបស់សាលាបាល់ទាត់ជាតិ និងជាកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ កីឡាករ សែម ផា បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជា។
«នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាពិតជាមានទឹកចិត្តសោកស្ដាយសង្រេង និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតភពកុំបីឃ្លាងឃ្លាតឡើយ»។ នេះជាការចូលរួមរំលែកទុក្ខរបស់សហព័ន្ធបាល់ទាត់កម្ពុជា។
ជាមួយគ្នានេះ អ្នកគាំទ្របាល់ទាត់កម្ពុជា ជាច្រើនបានចូលរួមសោកស្ដាយ និងរំលែកទុក្ខ ដល់ការបាត់បង់ធនធានកីឡាករវ័យក្មេងរបស់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំរូបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com